PART 37 : ភាគបញ្ចប់💕

3.8K 134 56
                                        

ង៉ាៗៗៗ!!!

គ្រូពេទ្យ«ចូលរួមអបអរផងអ្នកម៉ាក់ទទួលបានកូនស្រីហើយ»

hayun«..ហុិក!..កូន..កូនម៉ាក់...»(តំណក់ទឹកភ្នែកថ្លាឆ្វង់របស់អ្នកដែលមានងារជាម្តាយត្រូវបានសម្រូតចុះ ស្របពេលដែលឈាមទាំងថ្លុកៗ ក៏កាន់តែហូរមកមិនឈប់ឈរដូចគ្នា)

Tae«យុន!! បងសំុទោស..បង..រវល់ការងារពេក..ឲ្យបងសុំទោសណាយុន..»(អ្នកដែលមានងារជាប្តីរត់មកទាំងត្រដាប់ត្រដួស ស្ទុះមកចាប់ដៃប្រពន្ធទាំងញើសហូរតក់ៗ)

hayun«ហុិក....អ្នកទុកខ្ញុំនិងកូនចោលទៀតហើយ...»

Tae«បង..បងសុំទោស..ការងារបងច្រើនណាស់ទើបបង-»

hayun«មិនបាច់ទេ...យើងគួរតែចប់គ្នាត្រឹមនេះហើយ..ខ្ញុំទៅមុខជាមួយមនុស្សមុខលុយដូចលោកមិនបានទៀតទេ..យើងលែងលះគ្នាទៅ..»

Tae«អត់ទេយុន! បងសុំទោសៗ..បងសុំទោសពិត
មែនយុន! យុនអត់ទេ!!!!»

hayun«...ថេយ៍!..បងយល់សប្តិអាក្រក់មែនទេ?»(យល់សប្តិសោះ)

បងយល់សប្តិអាក្រក់មែនទេ?»(យល់សប្តិសោះ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

តរឿងវិញ😁:

Tae«បងយល់សប្តិឃើញអូនចង់លែងលះជាមួយបង»

hayun«ហ្ហឹម! អូនថាបងគិតច្រើនពេកហើយ»

Tae«បង..គ្រាន់តែខ្លាច..»

hayun«ខ្លាចអី?»

Tae«ខ្លាចបាត់បង់អូនម្តងទៀត»

hayun«ពូទ្ធោហេុីយប្រុសភ្នែកកញ្ជ្រោង! កូនពីរហើយណា អូនឯណាអាចទៅចោលបងផុយៗចឹងនោះ»

Tae«ដោយសារតែកូនពីរហ្នឹងហើយទើបបងកាន់តែខ្លាច»

:ពិតណាស់ពេលនេះរំលងទៅជិតបីឆ្នាំហើយ ដោយពួកគេបានបន្សល់ទុកកូនប្រុសស្រីពីរនាក់ជាចំណងដៃដ៏ស្អិតរមួត , ស្របពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរសឹងតែទាំងស្រុង ទាំងទីកន្លែងរស់នៅនិងជីវភាពតោកយ៉ាកកាលពីមុន ឥឡូវវាបានប្រែមកស្តុកស្តម្ភយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក , រំលឹកដល់កាលពីប៉ុន្មានឆ្នាំមុន ចាប់តាំងពីពួកគេត្រូវគ្នាមកពួកគេបានចាប់ដៃគ្នាផ្តើមជីវិតសារជាថ្មី ដោយហ៊ានប្រថុយខ្ចីប្រាក់ធនាគារមកពង្រីកកន្លែងរកសុី រហូតដល់ក្លាយជាសាខាពាសពេញទីក្រុងសេអុ៊ល ធ្លាយដល់តាមបណ្តាខេត្តទៀតផង , ឈ្មោះហាងនុំ Tae&Yun ត្រូវបានល្បីសុះសាយពេញប្រទេស ដល់ថ្នាក់ហ៊ានបណ្តាក់ទុនបង្កើតរោងចក្រ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនទៀត , មកដល់ពេលនេះបើប្រៀបធៀបទ្រព្យដែលលោកយាយឲ្យគេ80%នោះ គឺគេមានលើសនិងគុណនិង2ដងឯណ៎ក ដោយសារតែការជឿទុកជិតគ្នារវាងក្រុមគ្រួសារ និងទទួលបានភរិយាដ៏ល្អម្នាក់
នេះហើយទើបធ្វើឲ្យនាយហ៊ានពុះពាររាល់គ្រប់ឧបសគ្គរហូតមកដល់ចំណុចមួយនេះ ជាមួយនឹងគ្រួសារដ៏មានសុភមង្គល អ្នកណាៗបានឃើញហើយក៏ច្រណែនដែរ អ្វីដែលសំខាន់ទៅទៀតនោះ កូនប្រុសស្រីរបស់ពួកគេ
ឆ្លាតៗហើយថែមទាំងគួរឲ្យស្រឡាញ់ទៀតផង ទាំងស្តាប់បង្គាប់ ទាំងឆ្លាត ទាំងពូកែ ទាំងcute ម្នាយហើយជាតិនេះចាប់គូរត្រូវម៉ាច់តែម្តងហើយពីរនាក់នេះ។ ឥឡូវកន្លែងដែលពួកគេកំពុងរស់នៅគឺជាភូមិគ្រិះដ៏សុខដុម រម្យនារបស់លោកយាយដែលបានចែកថានទៅនោះហើយ ទោះជាមានកប់ពពកប៉ុណ្ណាក៏គេមិនភ្លេចភូមិគ្រិះដែលពោពេញទៅដោយអនុស្សាវរីយ៍ជូរចត់មួយនេះដែរ គេបានឲ្យគេជួសជុល និងសាង់សង់វាឲ្យដូចទម្រង់ដើមវិញ និងបាននាំប៉ាម៉ាក់ក្មេងមកនៅជាមួយផងដែរ ក៏មិនភ្លេចក្មេងស្រីម្នាក់ឈ្មោះហាណានោះដែរ ពេលនេះគេនិងម្តាយក៏ត្រូវរាងក្រាស់និងប្រពន្ធនាំមកនៅទីនេះជាមួយដែរ ប៉ុន្តែម្តាយកូនគេទាំងពីរមិនបានតម្លើងឬកដល់ភ្លេចជីវិតដើមទេ ដោយក្រែងចិត្តម្ចាស់ផ្ទះពេក ម្តាយកូនគេទាំងពីរក៏សម្រេចចិត្តសុំមកជួយជាដៃជាជើងក្នុងភូមិគ្រិះនេះ ឬបើនិយាយឲ្យកំបុតគឺសុំមកបម្រើកិច្ចការក្នុងផ្ទះនេះដើម្បីតបស្នងគុណអ្នកផ្ទះនេះផង)

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now