ព្រឹកព្រលឹមថ្ងៃរះចែងចាំងថ្មីក៏ចូលមកដល់ ជាថ្ងៃដែលមនុស្សស្រីវ័យជំទង់មួយរូបត្រូវចារផ្លូវជីវិតថ្មី រស់នៅជាមួយបច្ចុប្បន្ន ព្រមទទួលយកអតីតកាល ទុកជាមេរៀនដ៏សែនឈឺចាប់មួយ ដូចជាស្នាមរបួសដែលមិនអាចលប់បំបាត់បាននៅលើបេះដូងដ៏ខ្ចីល្វក់របស់នាង ដោយស្រវ៉ាយកជីវិតដ៏សែនកក់ក្តៅរបស់នាងកាលពីមុនមកប្រើជំនួសដើម្បីបន្លប់ភាពឈឺចាប់ទាំងអស់នោះវិញ។
ប៉ុន្តែ.....តើវាពិតជាងាយស្រួលធ្វើចិត្តដូចដែលនាងបានគិតទុកឬទេ?
yun-mom«កូនប្រុងទៅណាyun?»(អ្នកដែលជាម្តាយបោះសំនួរឡើងពេលដែលឃើញកូនស្រីងើបពីព្រលឹមបែបនេះ)
hayun«កូនទៅជួយប៉ាលក់នុំ»(រាងតូចតបវិញទាំងទឹកមុខញឹមៗ ភ្នែកហើមៗព្រោះតែយប់មិញប្រលែងមកជ្រុល)
yun-mom«តែកូនទើបតែឈប់...»
hayun«កូនមិនអីទេ! កូនទៅសិនហើយ ប៉ាប្រហែលជាដល់កន្លែងបាត់ហើយទេដឹង»(និយាយចប់រាងតូចក៏ស្រវ៉ាចាប់កាបូបខ្លួនមកស្ពាយហើយក៏ដើរចេញទៅទាំងជំហ៊ានញាប់ឆ្មេរ ព្រោះប្រញាប់ទៅឲទាន់ប៉ាគេ នឹងអាលបានជួយរៀបចំគាត់ផង)
___________
hayun«យ៉ាងមិចហើយប៉ា! ហត់ទេ?»(រាងតូចច្រឡឹងរត់មករកឪពុកទាំងតក់ក្រហល់ មុននឹងបោះសំនួរទៅឲឪពុក ខណ:ដៃកំពុងមមាញញឹករាបចំនំដាក់ជាប្រអប់ៗដើម្បីងាយស្រួលលក់)
yun-dad«អៅ! កូនមកធ្វើអី?»
hayun«កូនមកជួយប៉ា»
yun-dad«ទៅសម្រាកវិញទៅ ប៉ាធ្វើខ្លួនឯងបាន!»
hayun«ប៉ាអង្គុយត្រង់នេះមក! ទុកឲកូនជាអ្នក
លក់វិញ»(តួស្រីប្រញាប់ហុចកូនកៅអីឲឪពុកអង្គុយក្បែរខ្លួនមក នំប៉ុណ្ណឹងសុីផុយសម្រាប់នាង)
:នំដែលនាងលក់គឺជាប្រភេទនំដែលផ្សំឡើងពីម្សៅ
អង្ករម្យា៉ងដែលប្រជាជនកូរ៉េចូលចិត្តបរិភោគត្រូវជារូបមន្តបង្អែមប្រពៃណីរបស់កូរ៉េខាងត្បូងផងដែរ , នុំរូបមន្តអាសុីនេះមិនថាក្មេងមិនថាចាស់មិនថាមានពិធីអ្វីឡើយ ទិញនំនេះទៅធានាថាមិនខកបំណងទេជាពិសេសសម្រាប់អ្នកដែលចូលចិត្តអ្វីបែបផ្អែមៗស្អិតរមួតបែបអាហារសម្រន់គឺត្រូវម៉ាច់តែម្តង , ដែលគ្រប់គ្នាតែងតែនិយមហៅនុំនេះថា Rice cake ឬក៏នុំអង្ករ។ ដែលវាមានរស់ជាតិនិងរូបរាងប្លែកៗពីគ្នាដូចរូបខាងក្រោម:
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Romanceភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚
