PART 11: រូបថតមួយសន្លឹកក៏អស់ចិត្ត😔

2.1K 62 4
                                        

1 សប្ដាហ៍ក្រោយមក

:មួយសប្តាហ៍ជារយះពេលដែលសំល្មមសម្រាប់ឲ្យអ្នកម៉ាក់ដែលទើបតែសម្រាលថ្មីថ្មោងរឹងមាំរឹងជើងអាចត្រឡប់មកគេហដ្ឋានវិញបាន ជារួមរាងតូចរូបស្រស់របស់យើងក៏ដូចគ្នា ថ្ងៃនេះគ្រូពេទ្យបានអនុញ្ញាតឲនាងនិងកូនត្រឡប់មកផ្ទះវិញហើយ។

Kim apartment

hayun«ខ្ញុំធ្វើខ្លួនឯងបាន , លោកទៅធ្វើការទៅ»(នាងតូចសរសៀរទៅចាប់កំប៉ុងទឹកដោះគោដែលអ្នកកម្លោះរៀបនឹងឆុងឲកូននោះ ដោយប្រាប់ឲនាយទៅធ្វើការរបស់គេចុះ រឿងប៉ុណ្ណឹងគេធ្វើបាន)

Tae«ថ្ងៃនេះយើងមិនទៅទេ»

hayun«..ហេតុអី?»(រាងតូចលើកចិញ្ចើមឆ្ងល់ពេលដែលឮគេថាមិនទៅធ្វើការ ធម្មតាគេជាមនុស្សងប់ងុលនិងលុយងប់ងុលនិងការងារណាស់ ចុះហេតុអីថ្ងៃនេះមិនទៅងាយៗម្ល៉េះ?)

Tae«ចង់ដឹងធ្វើអី? មិនទៅគឺមិនទៅហើយ»(អ្នកកម្លោះស្ទុះទៅកញ្ឆក់ដបទឹកដោះគោពីនាងតូចវឹប មុននឹងវោហារឡើងទាំងមុខស្មើរធេង ធ្វើមិនដឹងមួយរឿងវាដាច់ខ្យល់ហេស?)

hayun«ខ្លាចខ្ញុំមិនចេះមើលកូនឬ?»

Tae«ខ្លាចនាងសម្លាប់កូនយើងច្រើនជាង»

hayun«......ឆ្កែឆ្មាក៏វាមិនសម្លាប់កូនវាដែរ»

Tae«លើកលែងតែនាង»

hayun«.........»(រាងតូចគាំងយោបល់ជ្រួញចិញ្ចើមសឹងតែរមូលចូលគ្នា នេះគេមើលឃើញនាងជាមនុស្សបែបនេះហេស? កូនគេទាំងមូល ស្រឡាញ់ស្ទើរលេបទៅហើយ អ្នកណាទៅដាច់ចិត្តធ្វើបានកូននោះ ទោះបីជានាងខឹងគេដល់ស្លាប់ទៀតក៏នាងមិនធ្វើឲកូនឈឺមិនធ្វើឲកូនយំដែរ មិនដូចជាមនុស្សចិត្តខ្មៅឯងទេ ចូលចិត្តទម្លាក់កំហុសដែលខ្លួនឧស្សាហ៍ធ្វើមកឲលើគេ មិនចេះអៀនខ្មាសសោះ)

Tae«សម្លឹងស្អី? ទៅដេកសន្សំទឹកដោះឲយើងនិងកូនបៅទៅ»(😑)

hayun‹....ឡប់សតិមែនហើយ›(នាងតូចមិនតប
បានត្រឹមសម្លឹងលួចជេរក្នុងចិត្ត)

Tae«កំុំឲយើងដឹងថានាងកំពុងលួចជេរយើងក្នុងចិត្ត»

hayun«....ទេ!!»

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now