PART05 : ឆ្នូតពីរ😨

2.3K 64 0
                                    

:ធ្មិចបើកៗមួយសប្តាហ៍ក៏កន្លងផុតទៅ ,ម្តាយរាងតូចក៏បានត្រឡប់មកនៅផ្ទះដ៏សុខសាន្តជាមួយនិងអការះដ៏ល្អប្រសើរវិញ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតម៉ាក់របស់នាងដូចគ្នាពួកគាត់នាំគ្នារៀបចំពិធីជប់លាងតូចមួយក្នុងផ្ទះដើម្បីអបអរដែលអ្នកម្តាយនិងប្រពន្ធសំណប់ត្រឡប់មកជាដូចដើមវិញ។

ម៉ោង6យប់

:ស្ថានភាពដ៏មមាញឹកដែលបង្ហាញឲឃើញនៅការសាមគ្គីដ៏សុីចង្វាក់គ្នារវាងឪពុកម្តាយនឹងកូនស្រីរូបស្រោះ ដែលកំពុងតែជួយគ្នារៀបចំម្ហូបអាហារសម្រាប់ការជប់លាងទាំងមុខម្នាក់ៗញញឹមបិតមាត់មិនជិត មិននឹកស្មានថាគ្រួសារគាត់អាចត្រឡប់មកសុខសាន្តដូចពីមុនវិញសោះ។

yun-mom«yun!ហុចចានស្នោរឲម៉ាក់បន្តិចកូន»(អ្នកដែលជាម្តាយកំពុងតែឈរបំពងសាច់ដែលកូននិងប្តីចូលចិត្ត)

hayun«អ៎ក! អស់បាត់ទៅហើយម៉ាក់»

yun-dad«មិនអីទេចាំប៉ាទៅទិញថែម»

hayun«មិនអីទេ ទុកឲកូនវិញប៉ានៅមើលម៉ាក់ចុះ»

yun-mom«មើលកូននេះនិយាយចុះ!ម៉ាក់ជាហើយ នៅចាំមើលម៉ាក់ដូចកូនង៉ាដល់ហ្កាល់ទៀត»

yun-dad«អូនជាកូនង៉ារបស់ពួកយើងរហូតហ្នឹង»

yun-mom«ទាំងឪទាំងកូន»(អ្នកដែលជាម្តាយបែរមកសម្លឹងមុខកូននឹងប្តីដែលកំពុងតែព្រួតដៃញ៉ោះគាត់នោះទាំងហួសចិត្ត)

:រាងតូចហួសចិត្តញញឹមចុងមាត់បន្តិចមុននឹងស្ពាយកាបូបរបស់នាងដើរចេញទៅ។ ខណៈពេលដែលកំពុងដើរនាងតូចស្រាប់តែក្រឡេកភ្នែកឃើញមនុស្សប្រុសម្នាក់ខំត្រដរឡើងលើបង្កាន់ដៃស្ពានទំនងដូចជាប្រុងលោតចុះហើយ រាងតូចក៏ស្ទុះទៅចាប់គេវឹង មានរឿងស្អីទៅហេតុអីបានជាយកផ្លូវមួយនេះមកដោះស្រាយបញ្ហាបែបនេះ។

hayun«លោក!!ប្រុងធ្វើអីចុះវិញ!!គ្រប់បញ្ហាសុទ្ធតែមានផ្លូវដោះស្រាយ ចុះមក!!ចុះមកនិយាយគ្នាសិនមក!!»(រាងតូចស្រែកទាំងស្លេកមាត់ ឯដៃខំប្រឹងឱបចង្កេះចាប់ទាញអ្នកម្ខាងទៀតឲចុះមកវិញ)

pyul«នាងលែង!!ធ្លាក់ខ្ញុំឥឡូវហើយ លែង!!!»
(អ្នកកម្លោះមុខស្រោះស្រែកឲអ្នកម្ខាងទៀតលែងគេ មិនដឹងមកចាប់ឬក៏មករុញថែមទេនៀក បើលេងមកក្រញុកក្រញីចឹងៗអីបើគេធ្លាក់ក៏ធ្លាក់ដោយសារតែស្នារដៃនាងនឹងហើយ)

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now