PART 14 : កូនស្រលាញ់ប៉ា♥️

2K 50 2
                                        

ទិដ្ឋភាពនៅក្នុងភូមិគ្រឹះតែមួយប៉ុន្តែអាក្បកិរិយាដែលបង្ហាញមកគឺពីរបីបែបផ្សេងគ្នា ដោយម្នាក់ឈរស្ងៀមត្រឹង អត់ដឹងថាត្រូវនិយាយអ្វីបន្តព្រោះលោកយាយលេងម៉ាក្បាច់នេះធ្វើឲគេដាច់ចង្កេះខ្លាំងៗ , ឯខាងអ្នកដែលជាយាយវិញទោះជាឃើញចៅបង្កើតខ្លួនចឹងហើយក៏មិនខ្ចីខ្វល់ មានតែប្រឡែងលេងជាមួយចៅទាំងសើចញញឹមញញេមទៅវិញ , ឯអ្នកដែលបុរសភ្នែកស្រួចដាក់ងារថាប្អូនប្រុសក្រៅខោនោះវិញ ក៏ស្ងាត់ស្ងៀមមិនចាញ់តួប្រុសយើងដែរ ទោះជាគេដឹងថាលោកយាយបានទៅធ្វើឯកសារទាំងអស់នេះពិតមែនប៉ុន្តែគេទើបតែបានដឹងដំណើរតួប្រុសយើងដែរទេ ដូច្នេះហើយទើបធ្វើឱ្យគេមានចិត្តមិនសូវស្រួល មិនហ៊ានបែរទៅមើលមុនបងប្រុសចំទេ ខ្លាចគេថាខ្លួនជាអ្នកបញ្ចុះបញ្ចូលឲលោកយាយធ្វើបែបនេះ ។

Tae«..ឲ្យកូនមកខ្ញុំ!»(ដោយទ្រាំនិងអារម្មណ៍មួម៉ៅខ្លួនឯងមិនបាន រាងក្រាស់ក៏កញ្ឆក់កូនប្រុសចេញពីរង្វង់ដៃលោកយាយនិងក្រសែរភ្នែកអ្នកផ្សេងទៀតហ្វឹង ហើយក៏ដើរឡើងទៅលើបន្ទប់ខ្លួនបាត់ទាំងដំណើរឌឹបៗញាប់ស្អេកមានរាងស្តើងmin Ji-ahតាមពីក្រោយដែរ មួម៉ៅណាស់! 6ឆ្នាំ តើអ្នកណាទ្រាំបានទៅលោកហើយលោក)

លោកយាយ«......ហុិក...»

pyul«លោកយាយ!!»(អ្នកកម្លោះស្ទុះទៅទ្រលោកយាយខ្លួនសឹងបាក់ក ពេលដែលសុខៗឃើញគាត់ទន់ជើងប្រុងទម្លាក់ខ្លួនចុះបែបនេះ)

លោកយាយ«...ជាតិមុនយាយសាងបាបកម្មអីជាមួយថេ?..ថេពីមុនបាត់ទៅណាហើយកូន?...»(គាត់ទម្រេតខ្លួនអង្គុយជាប់និងឥដ្ឋផ្អែកក្បាលលើស្មារចៅប្រុសមុននឹងនិយាយត្អូញត្អែទាំងទឹកភ្នែករលីងរលោង , មិនគួរណាចៅប្រុសដ៏គួរឲអាណិតស្រឡាញ់របស់គាត់ប្រែទៅជាទំនើងកោងកាចបែបនេះសោះ មកពីគាត់ជាអ្នកផ្តល់ភាពកក់ក្តៅឲគេបានគ្រប់គ្រាន់ឬក៏យ៉ាងណា?)

mr.kim«...ហ្ហឹម!!..»(ឃើញទិដ្ឋភាពទាំងអស់នេះហើយធ្វើឲអ្នកជាឪពុកបង្កើតនេះហត់ចិត្តខ្លាំងណាស់ មិនមែនមកពីម៉ាក់ទេ មកពីខ្ញុំទៅវិញទេដែលមិនបានចាំអប់រំគេឲបានល្អ ទើបកូនពីរចរិកខុសគ្នាបែបនេះ , គិតរួចគាត់ក៏ដើរឡើងទៅលើបន្ទប់បាត់ ទុកឲប្រពន្ធកូនជាអ្នកមើលម្តាយចុះ បើឲគាត់ចាំឈរមើលនាំតែឈឺចាប់ថែមទេ)
______________

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now