ពពកខ្មៅអព្វអួលក៏ហោះចូលមកបាំងបិទ គ្របដណ្តប់លើផ្ទៃផែនដីឲស្ថិតក្នុងស្ថានភាពងងឹស្លុប ខ្យល់ត្រជាក់ភាយៗក៏ជះចូលមកប៉ះសព្វទិសទី ដោយផ្គួបមកជាមួយនិងតំណក់ទឹកភ្លៀងដ៏ជោកជាំ ធ្វើឱ្យមនុស្សម្នាដែលកំពុងតែនៅលើដងវិថីស្ទុះស្ទៀរមករកទ្រនុំរបស់គេរៀងៗខ្លួន រួមទាំងកម្លោះមុខស្រស់របស់យើងដែរ។
pyul«ម៉ាក់! កូនជុនគេងឬនៅ?»(អ្នកកម្លោះមាឌខ្ពស់ស្រឡះបោះជំហ៊ានវែងៗរបស់ខ្លួនសម្តៅមកក្នុង ភូមិគ្រឹះស្តុកស្តម្ភរបស់ខ្លួន មុននឹងវោហារឡើងសួររកលោកក្មួយសំណព្វ)
mrs.kim2«មកហើយហេសកូន! ចៅជុនគេងលក់នៅក្នុងបន្ទប់ឯណក៎!»(ឮសំនួរកូនហើយអ្នកដែលជាម្តាយក៏ប្រញាប់ឆ្លើយ ខណៈដែលគាត់កំពុងតែចុះមករកទឹកផឹកដូចគ្នា)
pyul«ម៉ាក់ពិសារបាយហើយឬនៅ»
mrs.kim«នៅទេ ម៉ាក់ចាំកូន»
pyul«អៅ! នេះម៉ោង9ហើយ ម៉ាក់ឆាប់ពិសារទៅ! កូនញុាំជាមួយ អតិថិជនថ្មីរួចហើយ កូនសុំទោសដែលឲម៉ាក់ចាំបាយ»
mrs.kim2«អរ៎! មិនអីទេចាំម៉ាក់ញុាំ! កូនទៅមើលក្មួយចុះ»
pyul«បាទ!»(គ្រប់ពេលដែលនាយចេញពីធ្វើការ នាយតែងតែចូលមកមើលក្មួយឬមកថើបក្មួយជាមុនទើបដាច់ចិត្តសម្រាក , មិនមែនកូនបង្កើតទេ ប៉ុន្តែរាល់អាកប្បកិរិយាដែលគេបញ្ចេញទៅកាន់ក្មួយម្តងៗមិនដែលខុសគ្នានិងងារថាប៉ាទេ ល្អជាងប៉ាបង្កើតផងក៏ថាបាន)
ក្នុងបន្ទប់ជុន
pyul«.....ហុិស!»(រាងខ្ពស់បង្ហើរសម្លេងសើចមួយឃូសពេលដែលចូលមកឃើញទិដ្ឋភាពនោះ ដោយឃើញរាងតូចនិងអូនជុនកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតមើលតែម៉ាក់និងកូន)
pyul«...ចំមែនហើយក្មេងនេះ! ចេះមកគេងឱបគ្នាទៅកើត»(រាងខ្ពស់ទម្លាក់អាវធំដាក់លើសាឡុង មុននឹងដើរទៅអង្គុយលើពូកក្បែរពួកគេទាំងពីរ)
pyul«......ហ្ហឹម..»(អ្នកកម្លោះទាញភួយមកដណ្តប់ឲកូនជុនបន្តិច មុននឹងបង្វែរក្រសែរភ្នែកមកសម្លឹងនារីម្នាក់នេះម្តង ,ច្រមុះស្រួចៗបបូរមាត់តូចច្រមិចថ្ពាល់ហ្មត់រលោងពណ៌សុីជម្ពូមើលមិនចេះជិនណាយដូចដែលលោកយាយប្រាប់មែន , រាល់ពេលដែលនាយឃើញមុខនាង ស្នាមញញឹមតូចៗក៏ផុសមកដោយគ្មានមូលហេតុ មិនយល់ថាខ្លួនឯងកំពុងតែគិតអ្វីជាមួយនាងទេពេលនេះ គ្រាន់តែដឹងថា គេគ្រាន់តែមានអារម្មណ៍ថាកក់ក្តៅប្លែកខុសពីធម្មតារាល់ពេលដែលបាននៅក្បែរនាងសម្លឹងមុខនាងម្តងៗ រាល់កាយវិការសម្តីសម្តៅដែលនាងធ្វើឡើងមកគឺមិនដែលទាស់ចិត្តគេម្តងណាទេ មានតែត្រូវហើយនិងត្រូវ រាល់ស្នាមញញឹមដែលនាងបញ្ចេញមកម្តងៗគឺដូចជាពន្លឺកែវមរកតដែលចាំងចូលមកប៉ះនិងបេះដូងគេអញ្ចឹង វាធ្វើឲបេះដូងនាយរង្គោះរង្គើរដូចត្រូវមន្តអាគមន៍សន្តំ តើនេះជាអារម្មណ៍ដែលគ្រប់គ្នាហៅវាថាស្នេហានោះមែនទេ?
YOU ARE READING
«មានតែរូបខ្វះសម្បត្តិ»✅
Romanceភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavaii~💚 •Love you all 💚
