PART 24 : ស្រីនាំរឿង💨

1.8K 51 0
                                        

ពេលវេលាពិតជាដើរលឿនមែន តែមួយព្រិចភ្នែកសោះរំលងទៅពីរសប្តាហ៍បាត់ទៅហើយ ។ មិត្តភាពរបស់សមាជិកដែលនៅក្នុងផ្ទះមានចំពោះរាងតូចក៏កាន់តែជិតស្និទ្ធឡើងៗ ជាពិសេសគឺពីរនាក់ពូក្មួយនោះ បើនិយាយពីកម្លោះតូចនោះនិយាយពីតាម តាមនាងឲស្អិត សូម្បីតែទៅណាមកណាក៏ត្រូវតែមានរាងតូចទៅជាមួយ បើមិនចឹងមួយថ្ងៃនេះមិនបាច់ទៅណាទាំងអស់។ បើក្រឡេកទៅមើលលោកpyulយើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបញ្ចេញអាកប្បកិរិយាហួងហែងប្លែកជាមួយរាងតូចខ្លាំងឡើងៗហើយ មួយរយៈនេះគេចូលចិត្តនិយាយពាក្យបង្កប់អត្ថន័យប្លែកៗ បែបមនុស្សហួងហែងលួចស្រលាញ់គេអីបែបនេះ , និងរាល់ពេលដែលចេញពីធ្វើការគេតែងតែទិញរបស់របរ
និងរបស់ញុាំមកផ្ញើរនាងរហូត ទាំងដែលការពិតនាងមិនបានហារមាត់សុំគេសូម្បីម្តង មានតែប្រាប់មិនឲគេទៅលំបាកជាមួយរឿងអស់នេះទៅវិញទេ ពេលខ្លះនាយក៏នាំនាងនិងជុនទៅលេងកន្លែងដែល
ពួកនាងចង់ទៅ មិនថាគេរវល់ប៉ុណ្ណាក៏គេនៅតែឈ្លៀតនាំនាងទៅឲទាល់តែបាន ទោះជាត្រូវបងប្រុសគេដៀលស្តីប៉ុណ្ណាក៏គេមិនស្តាប់ដែរ បើនៅតែបែបៗនេះរាងតូចពិតជាមានថាអារម្មណ៍រអៀសចិត្តជាមួយអ្នកផ្ទះនេះណាស់ បងប្អូនគេត្រូវមកឈ្លោះគ្នាដោយសារតែនាង ប៉ុន្តែឲនាងធ្វើយ៉ាងមិចបើម្នាក់ៗសុទ្ធតែចរចេសដូចគ្នា ចរចេសតមកដល់លោកកូនទៀត។ ប៉ុន្តែពេលខ្លះក៏មានក្តីសុខដែរ ដោយរាល់ពេលដែលនាងធុញថប់ឬអផ្សុកអង្គុយម្នាក់ឯង លោកយាយធំតែងតែមកអង្គុយក្បែរនាង និយាយពីប្រវត្តិចាស់ៗរបស់ចៅប្រុសបង្កើតទាំងពីរឲនាងស្តាប់ ជាពិសេសគឺរឿងរបស់ kim teahyung កាលពីនៅក្មេង ថាកាលនោះគេយ៉ាងមិចខ្លះ ខុសប្លែកពីបច្ចុប្បន្នយ៉ាងមិចខ្លះ នាងក៏មិនដឹងដូចគ្នាថាហេតុអីបានជាគាត់ចូលចិត្តនិយាយពីបុរសភ្នែកកំណាចម្នាក់នោះច្រើនជាងកម្លោះ pyul ឬក៏គាត់ដឹងថានាងចាប់អារម្មណ៍ពីរឿងប្រុសម្នាក់នោះច្រើនជាងលោកpyul? រាល់ពាក្យពេចន៍ដែលលោកយាយនិយាយមកឃើញថា kim teahyungជាមនុស្សដែលគួរឲស្រឡាញ់ណាស់កាលនៅក្មេង មិនដូចពេលឥឡូវនេះទេ គេចាប់ផ្តើមប្លែកច្រើនណាស់តាំងពីដែលម្តាយគេបាត់បង់ជីវិតទៅ ប៉ុន្តែការប្លែករបស់គេតែងតែធ្វើឱ្យអ្នកដែលស្រឡាញ់គេត្រូវមកឈឺចាប់ នាងធ្លាប់គិតថាមានតែនាងទេដែលគេធ្វើឲឈឺចាប់ ប៉ុន្តែមិនមែនទេ នៅមានអ្នកផ្ទះគេនៅមានលោកយាយគេទៀតដែលត្រូវមកទឹកភ្នែកដោយសារតែប្រុសម្នាក់នេះ។ ប៉ុន្តែនៅមានរឿងមួយទៀតដែលនាងមិនយល់ រឿងនោះគឺរឿងបណ្តាំមរតកស្អីគេនោះ អ្នកនៅក្នុងផ្ទះនាំគ្នានិយាយថាជិតដល់ថ្ងៃបើកបណ្តាំមរតកៗ គ្រប់គ្នា ប៉ុន្តែមិនមានអ្នកណាម្នាក់ចង់មកបកស្រាយរឿងនេះឲនាងបានដឹងឡើយ សូម្បីតែជីងក៏ដោយ គ្រប់គ្នាខ្លាចអី? ហេតុអីបានលាក់បាំងបានល្អម្ល៉េះ?

«មានតែរូបខ្វះសម្បត្តិ»✅Where stories live. Discover now