+italy
វិមានដ៏សែនធំមហាសាលរបស់អ្នកកម្លោះជនជាតិ អ៊ីតាលី កូនកាត់ កូរ៉េ ម្នាក់កំពុងមានការរៀបចំកម្មវិធីមួយគឺពិធីភ្ជាប់ពាក្យរបស់ម្ចាស់វិមាននិងកូនស្រីលោកឯកឧត្តម ម៉ារីអូ អ៊ីនដ្រា ចំណែកឯនាងតូចរូបស្រស់ដែលត្រូវជាកូនលោក ម៉ារីអូ ក៏ជាជនជាតិ អ៊ីតាលី កាត់ កូរ៉េ ដូចគ្នាដែរ។ នៅក្នុងថ្ងៃនេះគឺមានការភ្ជាប់ពាក្យរវាង ជុងហ្គុក អេដឌ្រីអាណូ និងនាងតូច មីនដេរ៉ា អ៊ីនដ្រា ដែលត្រូវជាកូនស្រីតែមួយគ្រាប់របស់ត្រកូល អ៊ីនដ្រា នេះឯង។
បន្ទាប់ពីកម្មវិធីបានបញ្ចប់ទៅយ៉ាងរលូនហើយរួចរាល់ភ្ញៀវដែលបានអញ្ចើញមកទាំងប៉ុន្មានក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានវិញគ្រប់គ្នានៅសល់តែគ្រួសារខាងស្រីនិងប្រុសនៅជំនុំគ្នាប៉ុណ្ណោះ។
« ពេលនេះពិធីភ្ជាប់ពាក្យក៏បានបញ្ចប់ហើយខ្ញុំនិងគ្រួសារសុំលាអ្នកបងត្រឡប់ទៅវិញសិនហើយណា » អ្នកស្រី អ៊ីនដ្រា
« ចា៎...អ្នកអូនធ្វើដំណើរទៅវិញដោយសុវត្ថិភាពចំណែកកូន មីនដេរ៉ា មកតាមម៉ាក់បន្តិចសិនម៉ាក់មានរបស់ឲ្យកូនមុននឹងត្រឡប់ទៅវិញ » អ្នកស្រី ជូហ៊ី អេដឌ្រីអាណូ ដែលត្រូវជាម៉ាក់របស់ ជុងហ្គុក ក៏បន្លឺហៅកូនប្រសារស្រីដែលជិតនឹងក្លាយជាអនាគតប្រពន្ធកូនប្រុសរបស់គាត់ឲ្យទៅតាមគាត់ដល់បន្ទប់ ព្រោះគាត់មានរបស់ចង់ឲ្យនាងមុននឹងនាងត្រឡប់ទៅវិញ។
« ចា៎អ្នកម៉ាក់ » មីនដេរ៉ា ក៏ដើរទៅតាមរាងចំណាស់ដល់បន្ទប់របស់គាត់។
និយាយពីអ្នកកម្លោះ ជុងហ្គុក ឯណេះវិញ ក្រោយកម្មវិធីបញ្ចប់ហើយភ្លាមនាយក៏ដើរចេញមកដោយមិនលានិងជូនដំណើរប៉ាម៉ាក់ក្មេកអ្វីបន្តិចឡើយ ព្រោះនាយមិនបានខ្វល់ខ្វាយជាមួយគ្រួសារខាងនឹងនោះទេ ដោយសារតែអនាគតប្រពន្ធរបស់នាយគឺម៉ាក់នាយជាអ្នករើសឲ្យទើបនាយមិនសូវជារវីរវល់និងមិនសូវជាពេញចិត្តប៉ុន្មានឡើយ។
នាយធ្លាប់ប្រកែកតាំងពីដំបូងរួចមកហើយថាមិនពេញចិត្តនាងនោះទេ នាយចង់រើសគូអនាគតដោយខ្លួនឯង ប៉ុន្តែម៉ាក់របស់នាយពេញចិត្តខាងគ្រួសារគេ គាត់ក៏បានហាមនាយកុំឲ្យប្រកែកតវ៉ាជំទាស់ពីរឿងគូស្រករដែលគាត់រើសឲ្យ ទើបនាយក៏មានតែសម្របខ្លួនទៅតាមចាស់ទុំដែលផ្សំផ្គុំគ្នារហូតមកដល់ថ្ងៃភ្ជាប់ពាក្យនេះប៉ុណ្ណោះ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE