« បើយើងមិនចូលទៅម៉េចនឹងបានដឹងថាលោកប៉ាផ្លាស់ប្ដូរបន្ទប់យ៉ាងម៉េចខ្លះ ?? » គិតមួយសន្ទុះ ថេយ៉ុង ក៏ងាកមុខទៅរកទ្វារវិញ ដើម្បីចង់បើកចូលទៅមើលឲ្យអស់ចម្ងល់របស់គេ។
ដៃស្រឡូនស្អាតលើកឡើងសន្សឹមៗទៅមូលគន្លឹះទ្វារបន្ទប់របស់លោកប៉ាបើកឡើងម្ដងបន្តិចៗ រហូតទ្វារបន្ទប់នោះក៏បើកចំហរបង្ហាញឲ្យឃើញនូវបន្ទប់ដ៏ស្ងប់ស្ងាត់ធំល្វឹងល្វើយដែលជាបន្ទប់ដែលខ្លួននិងលោកប៉ាធ្លាប់គេងជាមួយគ្នាពីមុនមក។ បន្ទប់នេះនៅតែមិនផ្លាស់ប្ដូរវានៅដូចដើមដដែលទាំងការរៀបចំនិងការតុបតែង ព្រមទាំងមានស៊ុមរូបថតរបស់គេកាលពីនៅអាយុ ៥ ឆ្នាំដាក់តាំងលើតុក្បែរក្បាលគ្រែរបស់គាត់ទៀតផង ហើយក៏មានរូបរបស់គេនៅជាទារកតូចយំង៉ាៗក៏មានច្រើនផងដែរ។
« លោកប៉ាមិនបានផ្លាស់ប្ដូរវាទេ!! » ថេ ដើរចូលទៅខាងក្នុងមួយៗងាកសម្លឹងមើលគ្រប់ជ្រុងជ្រោយទាំងញញឹមឡើងតិចៗព្រោះសប្បាយចិត្តដែលគ្រប់យ៉ាងនៅទីនេះមិនផ្លាស់ប្ដូរ តែអ្វីដែលផ្លាស់ប្ដូរនោះគឺមានតែលោកប៉ារបស់គេប៉ុណ្ណោះ។
« ខ្ញុំសុំទោសផងលោកប៉ាដែលចូលមកទីនេះដោយគ្មានការអនុញ្ញាត!! » រាងតូចឧទានពាក្យសុំទោសឡើងតិចៗម្នាក់ឯងដែលខ្លួនចូលមកកាន់បន្ទប់មួយនេះដោយគ្មានការអនុញ្ញាតពីលោកប៉ាជាមុន។
« ទីនេះគ្មានអ្វីគួរឲ្យចង់រកទេ!! » ថេ ចង់សម្ដៅទៅលើភស្តុតាងមួយចំនួនដែលលោកប៉ាគេបានលាក់ទុកទាក់ទងនឹងគេកាលនៅជាទារក។
« ចេញទៅវិញល្អជាង » រាងតូចញាក់ស្មាបន្តិចមុននឹងនាំរាងដ៏ស្រស់ស្អាតរបស់ខ្លួនដើរចេញទៅវិញតែមិនបានប៉ុន្មានជំហានផងស្រាប់តែអាការៈចម្លែករបស់គេក៏រើឡើងមកម្ដងទៀត។
ទីត~ទីត
ស៊ីផ្លេឡានរបស់លោកប៉ារូបសង្ហារបន្លឺឡើងធ្វើឲ្យអ្នកយាមរបងចេញទៅបើកដើម្បីឲ្យនាយជាម្ចាស់ភូមិគ្រឹះដែលទើបតែមកពីក្រុមហ៊ុនមុននេះចូលចតឡានទុកកន្លែងដើមវិញ។ ជុងហ្គុក ចតឡានទុករួចក៏បើកទ្វារឡានចុះចេញមកដើរសម្ដៅចូលទៅខាងក្នុង ភ្លាមនោះអ៊ំដែលទើបតែចេញពីផ្ទះបាយមកឃើញក៏សួរ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE