ភាគទី០៨: ប៉ាៗឈប់ស្រលាញ់ taetae ហើយ

4.3K 328 3
                                    

អាធ្រាតយប់ស្ងាត់វាយោបោកបក់ស្លឹកឈើទៅមកមិនឈប់ ខ្យល់បក់ផើយផាត់រសាត់អណ្ដែតមកប៉ះនឹងខ្លួនប្រាណអ្នកកម្លោះ ជុងហ្គុក ដែលឈរនៅមាត់បង្អួចបន្ទប់សម្លឹងទៅកាន់ព្រះច័ន្ទ ធ្វើឲ្យគេមានអារម្មណ៍ថារងារឯកាកណ្ដោចកណ្ដែងពេលដែលខ្លួនចាកចេញពីកូនប្រុសចិញ្ចឹមមិនទាន់បានមួយថ្ងៃស្រួលបួលផង។ បាត់ត្រឹមតែប៉ុន្មានម៉ោងសោះក៏មានអារម្មណ៍ថានឹកនាជាខ្លាំងទៅហើយនាយចង់តែត្រឡប់ទៅរក ថេយ៉ុង នៅពេលនេះវិញនោះទេ។

ជុងហ្គុក ឈរគិតសញ្ជឹងពីអ្វីដែលខ្លួនកំពុងសម្រេចចិត្ត តើនាយសម្រេចចិត្តនេះត្រូវឬក៏ខុសដែលព្រមទៅរៀបការជាមួយនឹងកូនស្រីម្ចាស់ហាងពេជ្រដល់ល្បីល្បាញនៃត្រកូល អ៊ីនដ្រា នោះ ? ជុងហ្គុក បោសវាសការគិតចេញទាញបង្អួចបិទ មុននឹងដើរមករកគ្រែគេងបើក laptop ខលវីដេអូទៅសួរ ជីមីន ថាកូនចិញ្ចឹមរបស់គេពេលនេះយ៉ាងម៉េចទៅហើយ មានយំមាននឹកមានរករឿងខ្លះឬអត់ ??

+in call

« ជីមីន!! ថេ យ៉ាងម៉េចទៅហើយ ?? » ជុងហ្គុក ចុចខលទៅអ្នកជាមិត្តរួចក៏សួររកពី ថេយ៉ុង ភ្លាមៗតែម្ដង។

" អ៎រ...ថេយ៉ុង ហ៎េស ? គេមិនអីទេយើងឲ្យគេទៅរត់លេងជាមួយកូនឆ្កែនៅឯសួនច្បារបាត់ហើយ មើលទៅដូចជាសប្បាយអរណាស់ " ជីមីន

« គេមានយំឬក៏រករឿងអីដល់ឯងខ្លះឬអត់ ? »

" គ្មានទេត្រឹមតែសួររកឯងប៉ុណ្ណោះថាពេលណាឯងមកយកគេទៅផ្ទះវិញ ប៉ុន្តែយើងលួងលោមបន្លប់គេរួចហើយគេក៏មិនសួររកតទៀតដែរ " ជីមីន

« អឹម...!! យើងផ្ញើរមើលគេផងប៉ុន្មានថ្ងៃទៀតយើងត្រឡប់ទៅកូរ៉េវិញហើយ » ជុងហ្គុក

"អឺ...ប៉ុណ្ណឹងសិនចុះយើងនាំ ថេ ទៅរកអីញាំុសិន" ការខលវីដេអូក៏បានបញ្ចប់ត្រឹមនេះ។

ជុងហ្គុក បិទ laptop ទុករួចក៏ឡើងមកគេងព្រោះស្អែកនេះគេត្រូវទៅទទួល មីនដេរ៉ា នៅឯប្រលានយន្តផង។ តែទោះជាខំប្រឹងបិទភ្នែកសង្ងំគេងយ៉ាងណាក៏គេគេងមិនលក់ដែរ អារម្មណ៍រសាប់រសល់នៅមិនសុខចង់តែជួបមុខកូននិយាយលេងជាមួយគេរាល់ម៉ោងដូចជាពេលមុន ប៉ុន្តែមិនអាចនោះទេបើគេឲ្យ ថេ ឃើញនៅពេលនេះអាល្អិតនោះច្បាស់ដេកយំននៀលដីទារ.រកខ្លួនមិនខានឡើយ ចាំពេលណាដែលកិច្ចការបានរួចរាល់អស់ហើយនាយនឹងត្រឡប់ទៅពេលនោះវិញភ្លាម។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now