ភាគទី០៣: ពោរពេញទៅដោយក្ដីស្រលាញ់

4.6K 347 8
                                    

ជំនិតរូបសង្ហារបស់ ជុងហ្គុក ក៏បានត្រឡប់មកវិញជាមួយកំប៉ុងទឹកដោះគោជាច្រើន។ មុននេះណាទម្រាំតែដឹងថារបស់ទារកមានអ្វីខ្លះគេត្រូវចំណាយពេលសួរបុគ្គលិកស្រីៗនៅក្នុងម៉ាតនោះទាំងវេទនាចិត្តមិនតិចទេ មនុស្សធ្លាប់តែរស់នៅប្រទេស អ៊ីតាលី ទិញអីចង់បានអីគឺយកភ្លែតៗគិតលុយហើយរួចជាស្រេច ប៉ុន្តែនេះមកកូរ៉េលើកដំបូងផងហើយរើសបានកូនក្មេងតូចមួយទៀតគេមិនដឹងជាធ្វើយ៉ាងម៉េចនោះទេ ទើបចូលម៉ាតទាំងវ៉ល់ៗឡើងមនុស្សនៅក្នុងម៉ាតមើលមុខគេសឹងតែគ្រប់គ្នាទៅហើយ។

ឡើងមកដល់បន្ទប់របស់ចៅហ្វាយវិញ ជីហ្យុន ក៏រុញទ្វារបើកចូលមក យកកំប៉ុងទឹកដោះគោចេញពីក្នុងថង់និងដកកំប៉ុងម្សៅទឹកដោះគោព្រមជាមួយនិងទឹកសុទ្ធមួយដបធំដើម្បីដាក់ឆុងសម្រាប់ទារកតូច។

« នេះរួចរាល់ហើយចៅហ្វាយ!! » ជំនិតរូបសង្ហាហុចកំប៉ុងទឹកដោះគោទៅឲ្យ ជុងហ្គុក ទទួលយកទៅបញ្ចុកក្មេង ពេលដែលដាក់ចូលមាត់ភ្លាមគេក៏ឈប់យំតែម្ដងគេងអឹមទឹកដោះគោបើកភ្នែកក្រឡង់ៗសម្លឹងមកកាន់ពួកគេ។

« បាត់យំហើយ » ឃើញបែបនេះ ជុងហ្គុក ក៏សប្បាយចិត្តឡើងវិញញញឹមឡើងរីកថ្គាមតែម្ដង។

« ខ្ញុំថាចៅហ្វាយគួរតែយកក្មេងទៅងូតទឹកចេញទៅ ឬក៏ឲ្យខ្ញុំយកទៅងូតឲ្យបាទ ?? »

« មិនបាច់ទេឯងចេញទៅវិញទៅ ចាំយើងជានាក់រៀបចំ »

« បាទចៅហ្វាយ » ជីហ្យុន ឱនគំនាបនាយរួចក៏បើកទ្វារចេញទៅវិញបាត់។

« មឹមៗឆ្អែតងូតទឹកណា៎កូនប៉ាៗ » ជុងហ្គុក ញញឹមដាក់ក្មេងដែលគេងបៅទឹកដោះគោ ព្រមទាំងប្ដូរសព្វនាមហៅខ្លួនជាប៉ាដាក់ទារកតូចទៀតផង។

ក្រោយពីបៅអស់មួយដបហើយទារកតូចដែលមានឈ្មោះថា គីម ថេយ៉ុង ក៏ទម្លាក់កំប៉ុងទឹកដោះគោចុះគេងសម្លឹងមុខរបស់ ជុងហ្គុក ភ្លឹសៗធ្វើឲ្យអ្នកមើលតបវិញប្រើក្រសែភ្នែកដែលពោរពេញទៅដោយក្ដីស្រលាញ់ចំពោះក្មេងសម្លឹងទៅគេវិញ។

« ម៉ោះទៅងូតទឹកណាចាំប៉ាៗងូតទឹកឲ្យកូន » ជុងហ្គុក លើកបីទារកតូចឡើងដើរចូលទៅក្នុងបន្ទប់ទឹកតែភ្លាមនោះស្រាប់តែភ្ញាក់ថាខ្លួនមិនចេះមើលក្មេងផងតើឲ្យចេះងូតទឹកឲ្យក្មេងបានយ៉ាងម៉េចទៅ ?? មានតែវិធីងាយស្រួលមួយប៉ុណ្ណោះ គឺការស្វែងរកពីរបៀបងូតទឹកលាបម្សៅឲ្យកូនក្មេងនៅក្នុងប្រព័ន្ធអ៊ីនធើណេតដូចជា យូធូប អីជាដើម។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now