ភាគទី៤៩: ខ្ញុំជាក្មេងចង្រៃនាំទុក្ខឲ្យគ្រប់គ្នា

3.3K 207 7
                                    

< ផាំង ~ ព្រូស >

« លោកប៉ា.....!!! » ថេយ៉ុង ស្រែកមួយទំហឹងអស់សម្លេងស្ទើរបែកកណ្ដាស់ត្រចៀកពេលឃើញរាងក្រាស់រងគ្រាប់កាំភ្លើងជំនួសគេដួលទៅលើដីព្រូសហូរឈាមជាច្រើនចេញមកពីផ្នែកនៃទ្រូងខាងឆ្វេង។

« ហឹកៗ...លោកប៉ា!! លោកប៉ាអូសសុំទោសឆាប់បើកភ្នែកវិញមកណា៎!! ហ៊ឺ » ថេយ៉ុង ស្ទុះចូលទៅឱបក្រសោបរាងកាយដែលដួលសន្លប់ស្ដូកស្ដឹងដាបដោយឈាមពាសពេញផ្ទៃកប៉ាល់។ ថេ ចាប់ទ្រក្បាលគេមកឱបជាប់ទ្រូងអង្រួនគេទៅមកឲ្យគេភ្ញាក់ដឹងខ្លួនមកវិញធ្វើឲ្យឈាមរបស់រាងក្រាស់ប្រឡាក់ពេញអាវសរស្ដើងរបស់គេជាច្រើន។

« លោកប៉ា...អ្ហឹក..អូនសុំទោសលោកប៉ាក្រោកឡើងវិញមក!! » ថេយ៉ុង ស្រែកទ្រហ៊ោយំរហេមរហាមពេលដែលរាងក្រាស់មិនព្រមភ្ញាក់មកវិញ

« លោកប៉ាបើកភ្នែកមកនិយាយជាមួយអូនបន្តិចមកណា...លោកប៉ា អ្ហឹកៗ »

« ជុង!! ជុងហ្គុក....ខ្ញុំមិនបានធ្វើទេ...អ្ហាយ៎..ខ្ញុំមិនបានធ្វើទេ » មីនដេរ៉ា ចាប់ផ្តើមបាត់បង់ស្មារតីពេលខ្លួនបាញ់ចំមនុស្សដែលខ្លួនឯងខំត្រដរខ្យល់តស៊ូស្រលាញ់គេតែឯងអស់រយៈពេលមករាប់ឆ្នាំ។

« ហាស៎ហា...ឯងជាឃាតករយើងមិនបានសម្លាប់គេទេឯងជាឃាតករ ហឹកៗ » ម្ដងក៏សើចម្ដងក៏យំធ្វើឲ្យនាងវិលវល់សតិអារម្មណ៍ មុននឹង មីនដេរ៉ា ក៏ហក់ចុះពីលើកប៉ាល់ចូលទៅក្នុងទឹកសមុទ្រដ៏សែនជ្រៅ។

« ជុងហ្គុក ?! ឆាប់នាំគេទៅមន្ទីពេទ្យភ្លាមទៅ!! » ជីមីន មកដល់ក៏បានឃើញ ថេយ៉ុង យំឱបក្រសោបរាងកាយ ជុងហ្គុក ដាបដោយឈាមបាត់ទៅហើយ មុននេះគេក៏បានឮពីសម្លេងកាំភ្លើងដែរតែរវល់តបតជាមួយនឹងលោក ដុងសាន។ ឯលោក ដុងសាន ពេលនេះក៏បានស្លាប់ក្រោមដៃរបស់ ជីមីន បាត់ទៅហើយដែរ។

« ហឹកៗ...លោកពូ ជីមីន ជួយលោកប៉ាផងទៅ » ថេយ៉ុង យំស្ទើរគាំងម្ដងៗនិងងើយមុខសម្លឹងមុខ ជីមីន ឲ្យជួយលោកប៉ារបស់គេ។

« សុំអនុញ្ញាតអ្នកប្រុសតូច » ជីហ្យុន និងជំនិតរបស់ ជីមីន នាំគ្នាចូលមកចាប់ទាញ ថេយ៉ុង ចេញដើម្បីឲ្យពួកគេបាននាំ ជុងហ្គុក ទៅកាន់មន្ទីពេទ្យជាបន្ទាន់។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now