(ប្រទេស italy)
ដំណើរចុះចតជើងយន្តហោះរបស់ស្វាមីភរិយាមួយគូមកកាន់ប្រទេស italy ដែលជាទីកន្លែងកំណើតរបស់សេដ្ធីប្រាក់លានគឺ Jungkook Adriano។
កាលពីប៉ុន្មានខែមុន Jungkook ធ្លាប់បានសន្យាជាមួយនឹងភរិយារបស់ខ្លួនថានឹងនាំគេមកលេងស្រុកកំណើតរបស់ខ្លួនពេលដែលទំនេរសម្រាកពីការងារយ៉ាងយូរ ទីបំផុតនាយក៏បានមកធ្វើតាមការសន្យារបស់នាយដើម្បីប្រពន្ធតូចពិតមែន។ Jungkook និងប្រពន្ធកូនឈានជើងចុះពីលើយន្តហោះផ្ទាល់ខ្លួនដែលបានធ្វើដំណើរមកដល់ប្រទេស italy រួចក៏មានអ្នកបើកឡានមកពីវិមាន Adriano ចុះមកទទួលពួកគេក្រោយទទួលបានដំណឹងថាលោកម្ចាស់ពួកគេត្រឡប់មកវិញ។ នាយមកម្ដងនេះគឺនឹងនាំប្រពន្ធកូនមកដើរលំហែកាយនៅស្រុកកំណើតខ្លួននឹងបានមកដោះស្រាយបញ្ហាជាមួយគ្រួសាររបស់នាយអំពីរឿងខ្លះៗឲ្យបានដាច់ស្រេច ព្រោះថា Taehyung មិនចង់ឲ្យអ្នកម៉ាក់និងកូនគេមានបញ្ហាជម្លោះជាមួយគ្នាដោយសារខ្លួនតែម្នាក់នោះទេ ទើបចង់មកសុំទោសម្ដាយក្មេកដោយផ្ទាល់ទាំងខ្លួនមិនបានធ្វើខុសអ្វី ដើម្បីឲ្យគាត់ព្រមទទួលស្គាល់យកខ្លួនធ្វើជាកូនប្រសាររបស់គាត់ផង។
« Jung!! អូនភ័យណាស់ » ស្របពេលដែលបោះជំហានចុះចេញពីលើយន្តហោះអារម្មណ៍ភ័យខ្លាចក៏កើតមានឡើងមកខ្លាចថាគម្រោងការណ៍ចង់ជួបអ្នកម៉ាក់ក្មេកនឹងរលាយរលត់ គាត់អាចនឹងស្អប់មុខមិនចង់ជួបគេក៏ថាបាន។
« កុំបារម្ភអី...បងនឹងនៅក្បែរអូនជានិច្ចអូនធ្វើតាមអ្វីដែលអូនគ្រោងទុកទៅ » Jungkook ទាញដៃរាងតូចយកមកក្រសោបជាប់ទាំងសងខាង និងអោនទៅថើបថ្ពាល់ក្រពុំមួយខ្សឺតផ្ដល់ជាកម្លាំងចិត្តជំរុញទឹកចិត្តភរិយាឲ្យក្លាហាន។
« អឹម...» Tae ក្រហឹមបន្តិចទើបពួកគេនាំគ្នាឡើងឡានដោយដឹកដៃកូនតូចម្នាក់ម្ខាង។
< វិមាន Adriano >
ឡានទំនើបមួយគ្រឿងបានបើកបរមកឈប់សំចតនៅខាងក្នុងបរិវេណវិមានដ៏ធំស្កឹមស្កៃដែលរាងតូច Taehyung របស់យើងមិនដែលបានឃើញកន្លងមក។ រាងក្រាស់ចុះចេញមកក្រៅមុន រួចក៏ដើរហួសទៅបើកទ្វារឡាននាំភរិយាចេញមកព្រមជាមួយនឹងកូនភ្លោះតូចៗពីរនាក់របស់ពួកគេទាំងពីរ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE