ភាគទី១៥: ថេថេ ខ្លាចខ្លាំងណាស់

3.4K 299 2
                                    

    ទីបំផុតប៉ាកូនទាំងពីរក៏បានមកដល់ហាងការ៉េមដ៏ល្បីមួយកន្លែងដែលវានៅមិនឆ្ងាយពីសាលារៀនរបស់ ថេ ប៉ុន្មានទេ។ ឮថាទីនេះល្បីលក់ការ៉េមដាច់ខ្លាំងណាស់ហើយក៏ជាងហាងដែលមានការ៉េមរសជាតិឆ្ងាញ់ជាងគេទៀតផង មានគ្រប់ឱជារសនិងគ្រប់ម៉ូដទាំងអស់។ អ្វីដែលពិសេសនោះទីនេះក៏មានលក់ភេសជ្ជៈឬក៏បង្អែមផ្សេងៗទៀតផងដែរ។

« ដល់ហើយតោះៗ!! ចូលទៅ » ជុងហ្គុក ដឹកដៃអ្នកជាកូនចូលទៅរកតុមួយសម្រាប់អង្គុយញាំុការ៉េមនិងកម្មង់ភេសជ្ជៈឲ្យគេផឹកផង។

« សូមស្វាគមន៍ » ពេលចូលមកដល់ក៏មានបុគ្គលិកពីរនាក់ឈរចាំបើកទ្វារនិងឱនគំនាបស្វាគមន៍ទៅកាន់ពួកគេដោយការសមរម្យ។

« ប៉ាៗ!! ថេថេ សុំទឹកសូកូឡាក្រឡុក ១ កែវមក »

« okay ចាំបន្តិចណា៎!! ប្អូនសុំសូកូឡាក្រឡុកពីរកែវនិងការ៉េមរសជាតិស្រ្តបប៊ឺរីមួយចានមក!! » ក្រោយពីបើកមើលមីនុយរបស់រសជាតិការ៉េមហើយ ជុងហ្គុក ក៏ប្រាប់ទៅកាន់ staff ដែលឈរក្បែរដៃចាំកត់ពីឈ្មោះរសជាតិដែលគេត្រូវការ។

« ចាស៎លោកសូមចាំបន្តិច » Staff ត្រឡប់ទៅវិញ ដើម្បីទៅប្រាប់អ្នកធ្វើឲ្យគេរៀបចំជូន។

មិនយូរប៉ុន្មានការ៉េមរសជាតិ strawberry មួយចាននិងសូកូឡាក្រឡុកពីរកែវក៏បានដល់យ៉ាងរហ័សទាន់ចិត្តរបស់ភ្ញៀវ។

« នេះរបស់កូនឆាប់ញាំុទៅ » ជុងហ្គុក រុញចានការ៉េមនិងសូកូឡាក្រឡុកឲ្យ ថេ រួចទើបគេចាប់ផ្ដើមញាំុ។ ឯនាយត្រឹមតែសូកូឡាក្រឡុកមួយកែវនឹងគឺគ្រប់គ្រាន់ហើយព្រោះគេមិនសូវជាចំណង់ចំណូលចិត្តជាមួយរសជាតិផ្អែមៗអស់ទាំងហ្នឹងទេ។

« ទំនងដល់ហើយ » ថារួច ថេ ក៏យកស្លាបព្រាដួសវាញាំុយកៗទាំងប្រឡាក់មាត់ឲ្យពេញដូចជាកូនឆ្មាអញ្ចឹងឯ ជុងហ្គុក បានត្រឹមតែតាមមើលនិងសើចទើបយកក្រដាសលើតុនោះជូតមាត់ឲ្យគេ។

« ប្រឡាក់មាត់អស់ហើយញាំុមួយៗទៅប៉ាមិនដណ្ដើមរបស់កូនទេ » ក៏ដឹងស្រាប់ហើយថារសជាតិអ្វីក៏ដោយឲ្យតែមាន strawberry នោះគឺ ថេ ដឹងតែញាំុមិនឲ្យសល់ទេហើយក៏គ្មាននរណាអាចដណ្ដើមរបស់គេញាំុបានដែរ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now