+JK ADN Group
ជុងហ្គុក កំពុងស្ថិតនៅក្នុងបន្ទប់ប្រជុំរបស់នាយដោយមានការជួបជុំពិភាក្សាជាមួយបុគ្គលិកនិងអ្នករួមជំនួញផ្សេងៗ។ នាយនិយាយរៀបរាប់ពីការដេញថ្លៃដីមួយកន្លែងដើម្បីសាងសង់បើកពង្រីកទីផ្សាររបស់នាយក្នុងស្រុកឲ្យកាន់តែធំជាងមុន។ ក្នុងចំណោមអ្នកជាប់ប្រជុំនោះក៏មានបុរសម្នាក់ជួយផ្ដល់យោបល់និងណែនាំពីទីកន្លែងដែលត្រូវទិញដែលអាចជួយធ្វើឲ្យការបើកពង្រីកទីផ្សារនោះកាន់តែរីកចម្រើនកាន់តែខ្លាំង។
« ថ្ងៃនេះមានតែប៉ុណ្ណឹងទេ!! គ្រប់គ្នាអាចត្រឡប់ទៅវិញបាន » ក្រោយចប់កិច្ចប្រជុំហើយគ្រប់គ្នាដែលនៅក្នុងនោះក៏នាំគ្នាត្រឡប់ទៅវិញអស់នៅសល់តែ ជុងហ្គុក ប៉ុណ្ណោះដែលនៅក្នុងបន្ទប់ប្រជុំត្រូវពិនិត្យឯកសារតែម្នាក់ឯង។
_តុក~តុក
« លោកអគ្គនាយកចាស៎!! »
« ចូលមក » បន្ទាប់ពីអនុញ្ញាតហើយលេខាស្រីរូបស្រស់ក៏ដើរចូលមកដោយមានកាន់ថាសកាហ្វេយកមកឲ្យនាយជា boss ផងដែរ។
« នេះកាហ្វេរបស់លោកអគ្គនាយក » នាងលើកកែវកាហ្វេយកមកដាក់លើតុប្រជុំក្បែរដៃរបស់គេ។
« អរគុណ!! »
«អញ្ចឹងខ្ញុំទៅវិញហើយបើមានការអ្វីអាចហៅខ្ញុំបាន» នាងក៏សុំចេញទៅវិញភ្លាមនោះស្រាប់តែ ជុងហ្គុក ហៅបង្អាក់ដំណើររបស់នាងតែម្ដង
« ឈប់សិន ស៊ីនឌី នាងជួយយកឯកសារនេះទៅទុកឲ្យខ្ញុំផងខ្ញុំត្រូវចេញទៅយកកូនប្រុសខ្ញុំហើយ »
« ចាស៎!! » ស៊ីនឌី ងាកមកទទួលឯកសារពីដៃរបស់ ជុងហ្គុក រួចនាយកម្លោះក៏ក្រោកដើរចេញទៅបាត់ទុកឲ្យស្រីស្រស់នោះឈរញញឹមអឹមអៀនទាំងគ្មានរឿងអ្វីកើតឡើងសោះតែម្នាក់ឯង។
« លោកអគ្គនាយកសង្ហារខ្លាំងណាស់ » ស៊ីនឌី ជាលេខាថ្មីរបស់ ជុងហ្គុក ដែលទើបតែចូលធ្វើការបាន ២-៣ ថ្ងៃនេះឯង នាងលួចសរសើររាងក្រាស់នៅក្នុងចិត្តទាំងឱបឯកសាររបស់គេជាប់និងតាមមើលដំណើររបស់គេដែលដើរចេញទៅមុននេះដោយញញឹមអឹមអៀនមិនឈប់។
#Skip
ម៉ោងសិក្សាក៏បានបញ្ចប់ ថេយ៉ុង ត្រូវអ្នកគ្រូនាំគេចុះមករង់ចាំលោកប៉ានៅខាងក្រោមអគារសិក្សាមុនឯគាត់ក៏យកឯកសារមេរៀនទៅទុកនៅបន្ទប់គ្រូដោយទុកឲ្យ ថេ នៅអង្គុយម្នាក់ឯង។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE