ភាគទី៥០: កូនរបស់ពួកយើង

3.8K 227 8
                                    

ថេយ៉ុង រៀបនឹងដើរទៅប្ដូរទឹកថ្មីទៅហើយស្រាប់តែ ជុងហ្គុក កម្រើកដៃមកចាប់.កដៃរបស់គេជាប់នាំឲ្យ ថេ របូតដៃធ្លាក់បែកចានតែម្ដង។

« លោកប៉ា!! » ថេយ៉ុង ឧទានឡើងទាំងភ្ញាក់ផ្អើលស្រាប់តែសុខៗ ជុងហ្គុក ក៏ដឹងខ្លួនឡើងមកភ្លាមៗនាំឲ្យគេភាំងស្មារតីជាខ្លាំង។

ជុងហ្គុក បើកភ្នែកឡើងសន្សឹមៗមុននឹងងាកទៅសម្លឹងមុខមនុស្សដែលខ្លួនចាប់ដៃ រួចក៏ហើបបបូរមាត់និយាយឡើង

« ថេ.....!! »

« លោកប៉ា ហឹកៗ ទីបំផុតលោកប៉ាដឹងខ្លួនហើយ!! ចាំបន្តិចណាអូនទៅហៅលោក Doctor សិន » ថេយ៉ុង ឆ្លេឆ្លារកចេញទៅហៅលោក Doctor មកពិនិត្យអាការៈរបស់នាយតែក៏ត្រូវ ជុងហ្គុក ចាប់ដៃគេជាប់មិនឲ្យគេទៅណាបានឡើយ។

« មិនបាច់ទេអូនកុំទៅណាអី!! » នាយនិយាយខ្សឹបៗស្ដាប់មិនសូវបាន ព្រោះនាយមិនសូវជាមានកម្លាំងកំហែងប៉ុន្មានឡើយ ព្រោះទើបតែក្រោកពីឈឺបន្ទាប់ពីគេងលង់លក់អស់រយៈពេលពីរខែមកនេះ។

« ហេតុអី ? លែងអូនសិនទៅអូនទៅហៅលោក Doctor មកពិនិត្យអាការៈរបស់បងសិន »

« ឈប់!! មុននេះអូនហៅបងថាម៉េច ? » ជុងហ្គុក ឃាត់សួររាងតូចនាំឲ្យអ្នកម្ខាងទៀតជ្រួញចិញ្ចើមឆ្ងល់មិនយល់ពីគេ។

« ហឹម...លោកប៉ានិយាយពីអី ?» នាយតូចក៏សួរបកវិញ

« មុននេះអូនហៅបងថាយ៉ាងម៉េច ? ហៅបងថាបងមែនទេ ? »

« អឺ...គឺ...!! » ថេយ៉ុង អឹមអៀនឆ្លើយមិនចេញព្រោះតែមុននេះគេបារម្ភពីនាយខ្លាំងពេកក៏ជ្រុលមាត់ហៅនាយថាបងដោយមិនដឹងខ្លួនទៅ!!

« ហៅបងថាបងម្ដងទៀតទៅមើល!! បងចង់ស្ដាប់ »

« លោកប៉ាលែងអូនទៅ...អូនទៅហៅលោក Doctor!! »

« មិនលែងទេ...ចង់ឲ្យអូនហៅបងបែបនេះឬមួយក៏អូនស្អប់បងហើយដោយសារបងមិនប្រាប់ការពិតដល់អូន !!? » នាយនៅតែបន្តចង់ឲ្យគេហៅខ្លួនថាជាបងមិនឈប់ ហើយក៏គិតថាគេច្បាស់ជាស្អប់ខ្លួនមិនខានទើបជាមិនចង់ហៅតាមការបញ្ជាបែបនេះ!!

តុក! តុក

« លោក Doctor ចូលមក » ថេ រៀបនឹងទៅហៅទៅហើយតែលោក Doctor ក៏មកដល់ល្មមព្រោះដល់ម៉ោងត្រូវពិនិត្យអាការៈរបស់ ជុងហ្គុក បន្ត។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now