មីនដេរ៉ា និងកូនចៅលោក ដុងសាន បាននាំគ្នាធ្វើដំណើរមកដល់កំពង់ផែមួយនៅឯជាយក្រុងដែលវាស្ថិតនៅមិនឆ្ងាយពីឃ្លាំងរបស់លោក ដុងសាន ប៉ុន្មានឡើយ។ បន្តិចក្រោយមកក៏មានឡានមួយជិះមកតាមពួកគេទាន់ដំណើរជាមួយគ្នាហើយឡាននោះក៏គ្មាននរណាក្រៅតែពី ផាក ជីមីន ដែរ។
« បញ្ចប់ត្រឹមនេះទៅ មីនដេរ៉ា!! បើនាងហ៊ានតែប៉ះ
ថេ តែបន្តិចនាងនឹងរស់នៅគ្មានក្ដីសុខឡើយ នាងក៏ស្គាល់ចរិតរបស់ ជុងហ្គុក ច្បាស់ដែរមិនអញ្ចឹង ?? » ជីមីន ចុះពីលើឡានមកជាមួយនឹងកាំភ្លើងជាប់ដៃទាំងដំណើរមិននឹងនរព្រោះត្រូវគេលបវាយប្រហារមុនពេលមកទីនេះ ឯខាងកូនចៅដែលឈរការពារ មីនដេរ៉ា ពីក្រោយក៏លើកកាំភ្លើងតម្រង់មករកនាយចាំបាញ់បញ្ចប់ជីវិតរបស់នាយដូចគ្នា។« គ្មានថ្ងៃទេ!! បើយើងគ្មានក្ដីសុខអាក្មេងនេះក៏វាគ្មានក្ដីសុខដូចគ្នា ត្រូវចាំថាយើងជាអ្នកមកមុនវា វាជាក្មេងនាំចង្រៃជាមារជ្រែកក្នុងជីវិតរបស់យើងនិងបង ជុង យើងស្អប់វាបំផុត!! » មីនដេរ៉ា ស្រែកក្ដែងៗឮៗឲ្យអ្នកគ្រប់គ្នាដែលស្ថិតនៅទីនេះបានដឹងបានឮ។ រំពេចនោះរាងតូច ថេយ៉ុង ដែលត្រូវពួកអង្គរក្សគ្រាជាប់នោះក៏ដឹងខ្លួនឡើងពីការសន្លប់និងបានដឹងឮគ្រប់យ៉ាងពីអ្វីដែល មីនដេរ៉ា បាននិយាយ។
« លោកពូ ជីមីន!! » ថេយ៉ុង បើកភ្នែកឡើងឃើញ ជីមីន នៅចំពោះមុខដែលប្រលាក់ដោយឈាមជាប់អាវជាច្រើនចំណែកឯខ្លួនឯងក៏ត្រូវគេចាប់ជាប់និងមានមនុស្សស្រីស្លៀករ៉ូបក្រហមឆើតឈរនៅពីមុខទៀតផង។ គេមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ។
បន្តិចក្រោយមកឡានរបស់ ជុងហ្គុក ក៏បានជិះមកដល់តាមទីតាំងដែលជាប់ GPS របស់ ថេយ៉ុង ។ នាយបានចាកចេញពីកន្លែងបាញ់ប្រហារគ្នានៅឯឃ្លាំងផ្ទុកអាវុធ ក៏ព្រោះតែលោក ដុងសាន និងនាយ ហ្គារីន បានបាត់ខ្លួនចេញពីទីនោះទៅមុននាយបាត់ទៅហើយ។
« មីនដេរ៉ា!! ឆាប់ដោះលែងគេភ្លាមទៅ ថេ គេមិនដឹងរឿងអីទេ » ជុងហ្គុក ស្ទុះស្ទារចេញមករករាងតូចក៏បានឃើញថាគេជាប់ចំណងដៃព្រមទាំងមានពួកអង្គរក្សទាំងនោះគ្រាជាប់និងភ្ជុងកាំភ្លើងនឹងក្បាលរបស់រាងតូចជាប់ទាំងសងខាងទៀតផង។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE