< សួនកំសាន្ត >
ជុងហ្គុក បានឲ្យអ្នកបើកឡានជូនខ្លួននិង ថេ មកកាន់សួនកំសាន្តមួយកន្លែងដែលសម្បូរទៅដោយមនុស្សម្នាជាច្រើន។ លោកប៉ារូបសង្ហារដឹកដៃកូនតូចបណ្ដូលចិត្តចុះដើរលេងជាមួយគេឯងឲ្យស្រស់ស្រាយខ្លះ ព្រោះមុននេះគេយំយូរណាស់មកហើយទើបចង់ឲ្យគេរីករាយជាងមុន។
« baby!! ចង់ញ៊ាំអីទេប៉ាជូនទៅទិញ »
« អត់ទេ »
« ចុះស្ករសំឡី ? ការ៉េមកី ? នំឬក៏បង្អែមដែលកូនចូលចិត្តកូនចង់ញ៊ាំទេ ?? » នាយជាប៉ានៅតែបន្តសួរដដែល។
« ថេថេ អត់ចង់ញ៊ាំអីទាំងអស់ » ថេយ៉ុង ក្រវីក្បាលប្រកែកគ្រប់យ៉ាងទោះទិញរបស់ដែលគេចូលចិត្តមកឲ្យក៏គេញ៊ាំមិនចូលដែរ។
« ហឹម....ញញឹមបន្តិចទៅមើលឯណាដែលថាកូនព្រមស្ដាប់តាមប៉ាទាំងអស់នោះ ?? » ជុងហ្គុក បន្ទាបជង្គង់ចុះឲ្យមានកម្ពស់ស្មើនឹង ថេ រួចចាប់កាន់ដៃតូចៗរបស់គេទាំងសងខាងយកមកកាន់ជាប់និងអង្អែលលើខ្នងដៃរបស់គេថ្នមៗ។
« ថេថេ នឹងព្យាយាមធ្វើតាមលោកប៉ានិងស្ដាប់តាមប៉ាៗជានិច្ច » មុខដែលឱនចុះមករហូតនោះក៏ងើបឡើងមកវិញសម្លឹងទៅកាន់មុខលោកប៉ាមុននឹងព្យាយាមបញ្ចេញស្នាមញញឹមមកតិចៗទាំងបង្ខំ។
« អឹម...ឆ្លាតណាស់តោះប៉ានាំ ថេ ទៅញ៊ាំការ៉េមណា៎!! » ជុងហ្គុក លើកដៃអង្អែលក្បាលគេស្រាលៗរួចក៏ដឹកដៃគេដើរទៅមុខបន្តទៀតដើម្បីទិញការ៉េមឲ្យគេញ៊ាំ។
« លោកពូខ្ញុំយកការ៉េមពីរដើមសុំយករសជាតិ strawberry ទាំងពីរមក!! » ជុងហ្គុក ដើរមកដល់រទះលក់ការ៉េមមួយរួចក៏ប្រាប់ទៅកាន់អ្នកលក់។
« នេះការ៉េមរបស់លោកនិងកូនលោកបាទ!! » អ្នកលក់ការ៉េមហុចការ៉េមពីរដើមឲ្យទៅគេទើបទទួលយកលុយពីដៃគេមក។
« មិនបាច់អាប់ទេ »
« បាទអរគុណខ្លាំងណាស់លោកសង្ហារ » បុរសលក់ការ៉េមនោះរៀបនឹងអាប់លុយឲ្យគេវិញតែគេមិនឲ្យអាប់ទេទើបគាត់ញញឹមអរគុណគេដោយក្ដីរំភើប។
« នេះរសជាតិ strawberry ដែល baby របស់ប៉ាចូលចិត្ត » នាយឲ្យការ៉េមមួយដើមទៅ ថេ រួចក៏នាំគ្នាទៅកន្លែងផ្សេងទៀត។ ពេលដើរមកដល់ផ្លូវខាងមុខបន្តិចក៏ឃើញមានតូបមួយលក់តុក្កតាជាច្រើនចម្រុះចូលគ្នាមានទាំងធំនិងតូចទើបនាយអូសដៃ ថេ ចូលទៅកន្លែងនោះភ្លាម។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE