« លោកប៉ាលែងអូនបានហើយ!! » ថេយ៉ុង ទាញស្មារតីមកវិញរើបម្រាស់និងងាកគេចចេញពីក្រសែរភ្នែករបស់លោកប៉ាទាំងរៀបឫកពារមិនសូវត្រូវ។
« អូនទៅផ្ទះវិញចុះល្ងាចប៉ានឹងទៅញ៊ាំបាយជុំគ្នាជាមួយអូន »
« Aww អូនទើបតែមកបានមួយភ្លែតប៉ុណ្ណោះ ប៉ាក៏ដេញអូនឲ្យទៅវិញហើយ ? »
« មិនមែនបែបនឹងទេ...ប៉ាខ្លាចថាអូនធុញច្រើនជាង ! »
« នៅជាមួយប៉ាអូនមិនធុញទេ » ថេ សើចស្ញេញលើកដៃទាំងគូឱបករាងក្រាស់មុននឹងឱនទៅផ្ដិតលើបបូរមាត់របស់រាងក្រាស់មួយខ្សឺតជាការយកចិត្ត។
« បានៗ...នៅក៏នៅចុះ » ជុងហ្គុក ញញឹមតបរាងតូចបន្តិចរួចទើបបន្តផ្ដោតទៅលើការងាររបស់នាយវិញ ឯរាងតូចក៏ចុះពីលើភ្លៅរាងក្រាស់ទៅអង្គុយចុចទូរស័ព្ទនៅលើសាឡុង ព្រោះមិនចង់រំខានអ្នកជាលោកប៉ាឡើយ។
_SkiP
< អ៊ីតាលី >
អ្នកស្រី ជូហីុ ដែលជាអ្នកម៉ាក់របស់ ជុងហ្គុក បានត្រឡប់ចូលមកក្នុងវិមានវិញនារាត្រីម៉ោង ៦:៣០ នាទីយប់ដោយមានកូនប្រសារស្រីរបស់គាត់នោះគឺ មីនដេរ៉ា ក៏ចូលមកជាមួយផងដែរ បន្ទាប់ពីអ្នកស្រីនិងកូនប្រសារស្រីរបស់គាត់បានដើរផ្សារទំនើបដោយមិនខ្វល់ពីអ្វីទាំងអស់យ៉ាងរីករាយ។
« អ្នកម៉ាក់ចូលសម្រាកចុះកូនសុំទៅផ្ទះសិនហើយ »
« ចុះកូនមិនគិតញ៊ាំបាយនៅទីនេះសិនទេហ៎េស ?»
« មិនអីទេចាំលើកក្រោយចុះអ្នកម៉ាក់...កូនទៅសិនហើយជំរាបលា » មីនដេរ៉ា លាអ្នកស្រី ជូហីុ ជាម្ដាយក្មេកដោយការគួរសមមុននឹងដើរចេញទៅវិញ ទៅខាងមុខរបងវិមានដែលមាននរណាម្នាក់មកចាំទទួលនាងទៅវិញស្រាប់។
មីនដេរ៉ា ដើរញញឹមញញែមចេញមកវិញក្រោយពីឃើញអ្នកមកទទួលនាងហើយមុននឹងនាងក៏ឡើងឡានចេញទៅជាមួយបុរសម្នាក់នោះ។
ងាកមកមើលអ្នកស្រី ជូហីុ ឯណេះវិញក្រោយពីដើរផ្សារអស់មួយស្របក់ធំក៏ធ្វើឲ្យគាត់រាងអស់កម្លាំងល្វើយក្នុងខ្លួនបន្តិចបន្តួចដែរ ទើបក្រោយមកអ្នកបម្រើក៏លើកទឹកមួយកែវយកមកឲ្យគាត់ដល់បន្ទប់ទទួលភ្ញៀវ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Storie d'amore"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE