ភាគទី២២: ជិតបានត្រឡប់ទៅវិញហើយ

3.6K 303 8
                                    

< ១ សប្តាហ៍ក្រោយមក > អ្នកស្រី ជូហ៊ី និង មីនដេរ៉ា កំពុងស្នាក់នៅភូមិគ្រឹះរបស់ ជុងហ្គុក នៅឡើយទេព្រោះគាត់នៅចង់បញ្ចុះបញ្ចូលឲ្យ មីនដេរ៉ា បាននៅជាមួយកូនប្រុសរបស់គាត់ឲ្យបានសិនទើបគាត់ត្រឡប់ទៅមើលការងារនៅឯ អ៊ីតាលី វិញ។

រសៀលជាងនេះបន្តិច ជុងហ្គុក ត្រឡប់មកពីក្រុមហ៊ុនវិញក៏ត្រូវម៉ាក់របស់នាយជំរិតសួរនិងនិយាយពីរឿង មីនដេរ៉ា ទៀតហើយដោយមិនចង់ប្រកែកនិងមានបញ្ហាតទៅទៀត នាយក៏សម្រេចចិត្តជាលើកចុងក្រោយជាមួយគាត់ឲ្យដាច់ស្រេចតែម្ដង។

« ខ្ញុំនឹងអនុញ្ញាតឲ្យនាងនៅទីនេះ!! » សម្ដីចេញពីប្រអប់មាត់របស់ ជុងហ្គុក ក៏បានធ្វើឲ្យអ្នកជាម្ដាយត្រេកអរឡើងមកភ្លាមៗតែក៏មិនបញ្ចេញកាយវិការអ្វីមកនោះដែរ។

« ល្អណាស់កូនប្រុស!! បើឯងសម្រេចចិត្តតាំងពីថ្ងៃដំបូងរឿងក៏ចប់បាត់ទៅហើយ » ដោយសារកាលពីសប្តាហ៍មុនអ្នកស្រី ជូហ៊ី បានទុករយៈពេល ១ សប្តាហ៍ឲ្យគេដើម្បីសម្រេចចិត្តពីរឿងនេះ ចុងក្រោយនាយជាកូននៅតែមិនអាចប្រកែកបានក៏យល់ព្រមតាមសំណើររបស់គាត់ដោយឲ្យ មីនដេរ៉ា ជាប្រពន្ធរៀបការស្របច្បាប់នឹងនៅទីនេះជាមួយគ្នា។

« បើអស់អីហើយខ្ញុំសុំ....» និយាយមិនទាន់ចប់សម្ដីផងអ្នកស្រី ជូហ៊ី ក៏កាត់សម្ដីរបស់គេ

« នៅរឿងរបស់ក្មេងនោះ ?? »

« រឿងអ្វីរបស់ម៉ាក់ទៀតហើយ ? » ជុងហ្គុក សួរបកវិញទាំងធុញទ្រាន់។

« រឿងក្មេងដែលឯងរើសមកចិញ្ចឹមនោះ ? »

« អ្នកម៉ាក់ហាមពាក់ព័ន្ធជាមួយគេឲ្យសោះត្រឹមតែរឿងរបស់ម៉ាក់ខ្ញុំនេះហត់នឿយនិយាយជាមួយម៉ាក់ណាស់ទៅហើយ អ្នកម៉ាក់ទៅសម្រាកចុះយប់ជ្រៅហើយ » ជុងហ្គុក បញ្ចប់ប្រយោគរបស់នាយរួចក៏ឡើងទៅបន្ទប់របស់នាយបាត់ព្រោះមិនចង់និយាយប្រកែកហូរហែរជាមួយគាត់ច្រើននោះទេ មកពីធ្វើការហត់ហើយត្រូវមកប្រកែកជាមួយនឹងម៉ាក់ទៀត។

« ខ្ញុំគិតថាអ្នកម៉ាក់គួរតែចូលសម្រាកទៅប្រហែលជាបង ជុង គាត់មកពីធ្វើការវិញហត់ហើយ » មីនដេរ៉ា ចូលទៅគ្រាហ៍ដៃរបស់គាត់យកចិត្តយកថ្លើមនិងនាំគាត់ទៅសម្រាក។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now