ភាគទី៤២: សូមទោសណាដែលអូនកុហកលោកប៉ា!!

2.8K 217 5
                                    

« ឈប់យំទៅណាអ្នកប្រុសតូច!! លោកប្រុសធំដឹងច្បាស់ជាមិនសប្បាយចិត្តទេ » អ៊ំ យ៉ុង លួងលោមគេនិងឱបគេផ្ដល់ភាពកក់ក្ដៅ។

« អ៊ំ!! តើលោកប៉ាមានដឹងរឿងនេះឬអត់ ? » ថេ លែងគាត់ចេញពីការឱបវិញ ព្រមទាំងសួរដោយការចង់ដឹងជាខ្លាំង។

« ខ្ញុំមិនទាន់បានប្រាប់លោកប្រុសធំនៅឡើយទេថាអ្នកប្រុសតូចកំពុងនៅមន្ទីពេទ្យ!! »

« អ៊ំជួយខ្ញុំបានទេ ? លោកពូ ជីហ្យុន ក៏ដូចគ្នាដែរ សន្យាថាកុំប្រាប់នរណាទាំងអស់ថាខ្ញុំមានកូនអីសូម្បីតែលោកប៉ា ណាៗអ៊ំ យ៉ុង លោកពូ ជីហ្យុន!! » ថេយ៉ុង ក្រោកអង្គុយទាញដៃអ៊ំ យ៉ុង មកក្ដោបជាប់ ធ្វើភ្នែករលីងរលោងនិយាយអង្វរ.កគាត់កុំឲ្យប្រាប់រឿងនេះទៅដល់អ្នកគ្រប់គ្នា។

« ហេតុអីទៅអ្នកប្រុសតូច ?? » ជីហ្យុន សួរ

« ចាំពេលវេលាល្អខ្ញុំនឹងប្រាប់គាត់ដោយខ្លួនឯងហើយ ប៉ុន្តែអ្នកទាំងពីរត្រូវតែសន្យាសិនមកណាថាកុំប្រាប់នរណាជាដាច់ខាត!! » រាងតូចលើកកូនដៃឡើងដើម្បីសន្យាជាមួយអ្នកទាំងពីរដែលនៅចំពោះមុខ។

« បានៗ!! អ៊ំមិនប្រាប់ទេអ្នកប្រុសតូចជឿជាក់ចុះ » អ៊ំចូលទៅឱបគេឲ្យគេស្ងប់ក្នុងអារម្មណ៍។

« អ៊ំរឿងធំហើយ!! ចៅហ្វាយខលមកខ្ញុំស្លាប់មិនខានទេ ធ្វើយ៉ាងម៉េចទៅអ៊ំ ? » សុខៗស្រាប់តែ ជុងហ្គុក ខលមករក ជីហ្យុន ធ្វើឲ្យនាយជាជំនិតបើកភ្នែកសរស្លែតធ្វើអ្វីមិនត្រូវ។

« ប្រាប់ថាអ្នកប្រុសតូចកំពុងសម្រាកនៅមន្ទីពេទ្យតែប៉ុណ្ណឹងទៅបានហើយ »

« លោកពូប្រាប់តាមហ្នឹងទៅបើសិនជាមានបញ្ហាចាំខ្ញុំជាអ្នកដោះស្រាយ មិនអីទេណា!! » ដោយឃើញថា ជីហ្យុន រៀងភ័យៗខ្លបខ្លាចទើប ថេ អះអាងនិងធានានាយដោយផ្ទាល់ពីទោសកំហុសដែលនាយជាជំនិតមិនខលទៅផ្ដល់ដំណឹងទៅចៅហ្វាយភ្លាមៗថាអ្នកប្រុសតូចរបស់គេកំពុងតែចូលមន្ទីពេទ្យ។

« បាទ!! សុំអនុញ្ញាតចេញទៅខាងក្រៅសិនហើយអ្នកប្រុសតូច » នាយឱនក្បាកគោរពបន្តិចក៏ដើរចេញទៅដើម្បីទទួលទូរស័ព្ទរបស់ចៅហ្វាយនាយ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now