ភាគបញ្ចប់

4.3K 328 11
                                    

+៥ ឆ្នាំក្រោយមក

ព្រិចបើកៗតែបន្តិចសោះពេលនេះកន្លងផុតទៅអស់រយៈពេលជាង ៥ ឆ្នាំបាត់ទៅហើយ។ គ្រួសារតូចមួយដែលកាលពី ៥ ឆ្នាំមុនគឺមានសមាជិកតែពីរនាក់ប្ដីប្រពន្ធប៉ុណ្ណោះ តែបច្ចុប្បន្នកាលនេះពួកគេក៏មានសមាជិកបន្ថែមពីលើដល់ទៅពីរនាក់ទៀតឯណោះ!!

ថេយ៉ុង ដែលជាប្រពន្ធដ៏ស្រស់ស្អាតវៃឆ្លាតស្លូតបូតគួរឲ្យស្រលាញ់របស់លោកប៉ា ជុងហ្គុក របស់គេបានពរពោះនិងបង្កើតកូនតូចៗដល់ទៅពីរនាក់ថែមទាំងជាកូនភ្លោះស្រីប្រុសមួយគូយ៉ាងគួរឲ្យស្រលាញ់ទៀតផង។ ពួកគេទាំងពីរមានឈ្មោះថា ហ្យុនជីន អេដឌ្រីអាណូ ជាកូនប្រុសភ្លោះបងនិង ហ្យេជី អេដឌ្រីអាណូ ជាកូនស្រីភ្លោះប្អូន។

« ហ្យុនជីន ~ ហ្យេជី!! ពួកកូននៅឯណា ? » អ្នកជាលោកប៉ាតូចបន្លឺហៅឈ្មោះកូនៗ ស្របពេលដែលកូនក្បាលខូចទាំងពីររបស់គេរត់គេចចេញទៅពួននៅឯគៀនស្មៅដើម្បីឲ្យប៉ាតូចរបស់ពួកគេតាមរក។

« បាត់ទៅណាអស់ទៀតហើយ ? រពឹសខ្លាំងម្ល៉េះ ? » ថេ ដើរអើតមើលនៅខាងមុខសួនច្បារមួយៗតែនៅតែមិនឃើញស្រមោលរបស់ពួកគេដដែល នេះពួកគេអាយុទើបតែជាង ៤ ឆ្នាំទេណាប៉ុន្តែមួយៗក្បាលខូចខ្លាំងណាស់ រពឹសដូចជាកូនស្វាអញ្ចឹង!!

« កុំមាត់ណាប្រយ័ត្ន Appa ចាប់បាន!! » ហ្យុនជីន លើកដៃដាក់លើបបូរមាត់ផ្ដល់ជាសញ្ញាបញ្ជាក់ប្រាប់ប្អូនស្រីភ្លោះរបស់ខ្លួនឲ្យស្ងាត់ព្រោះខ្លាចបែកការណ៍ Appa របស់គេចាប់បានច្បាស់ជាបានគាត់វៃបែកគូទតែទាំងពីរនាក់ជាមិនខានទេ។

_ក្រឹប

ហ្យេជី បើកភ្នែកធំៗភ្ញាក់ព្រើតពេលនាងតូចស្រាប់តែឈានជំហានជើងថយក្រោយទៅជាន់ស្លឹកឈើគ្រាមនាំឲ្យ ហ្យុនជីន ជាបងងាកសម្លឹងមុខទាំងភ័យ។

« ឆាប់ចេញមក appa ឮហើយ!! » ថេ ដើរលបៗទៅរកកន្លែងដែលខ្លួនបានឮសម្លេងមុននេះ។

« អ្ហាយ៎....!! » ហ្យេជី ស្រែកជាមួយ ហ្យុនជីន ជាបងរួចក៏នាំគ្នារត់បែកឈ្វេងពីគ្នាពេល appa របស់ពួកគេរកឃើញ។

« ឆាប់រត់ទៅៗ appa មកហើយ » ហ្យុនជីន រត់ប្រសេចប្រសាចពេញបរិវេណខាងមុខសួនច្បារពេល appa របស់ពួកគេកំពុងតែរត់ដេញចាប់ពួកគេ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now