ក្នុងការិយាល័យធ្វើការរបស់អ្នកកម្លោះ ផាក ជីមីនសម្បូរទៅដោយឯកសារជាច្រើនសុទ្ធសឹងតែជាការងារសំខាន់ៗរបស់នាយទាំងអស់ រួមទាំងឯកសារផ្សេងៗទៀតដែលទាក់ទងនឹងការងាររបស់ ជុងហ្គុក ជាមួយនាយផងដែរ។
< តុក~តុក >
« អញ្ជើញចូល!! »
« កូនប្រុស »
« អ្នកម៉ាក់ !? » ក្រោយឮសម្លេងម៉ាក់របស់នាយបន្លឺឡើង ជីមីន ក៏ងើបមុខឡើងទៅសម្លឹងគាត់
« ថ្ងៃនេះកូនមមាញឹកនឹងការងារខ្លាំងណាស់ កូនម៉ាក់ច្បាស់ហត់ត្រូវការអ្នកមើលថែទាំខ្លះហើយ »
« អ្នកម៉ាក់ចង់សម្ដៅទៅលើអ្វីទៅម៉ាក់ ? » ជីមីន លើកចិញ្ចើមម្ខាងសួរទាំងងឿងឆ្ងល់
« ដូចដែលម៉ាក់ធ្លាប់បានប្រាប់កូនកាលពីប៉ុន្មានថ្ងៃមុនអញ្ចឹងថាសប្តាហ៍ក្រោយនេះម៉ាក់នឹងនាំកូនទៅជួបជាមួយមនុស្សម្នាក់!! ប៉ុន្តែពេលនេះម៉ាក់ប្ដូរចិត្តហើយ » ឮអ្នកស្រី ផាក និយាយដូច្នេះនាំឲ្យ ជីមីន នឹកឃើញភ្លាមហើយក៏ត្រេកអរក្នុងចិត្តព្រោះគេមិនបានទៅជួបជាមួយនឹងនរណាទៀត ប៉ុន្តែការគិតរបស់នាយគឺខុសទាំងស្រុងហើយរឹតតែធ្ងន់ជាងមុនទៅទៀតឯណោះ។
« តែម៉ាក់នឹងនាំកូនទៅជួបគេនៅថ្ងៃស្អែកនេះវិញពេលបាយថ្ងៃត្រង់!! ម៉ាក់មកផ្ដល់ដំណឹងតែប៉ុន្នឹងទេកូនចាំត្រៀមខ្លួនផងណា » អ្នកស្រី ផាក ញញឹមស្រាលដាក់កូនប្រុសបន្តិចរួចក៏យួរការបូបចាកចេញពីអូហ្វីសរបស់គេវិញ។ ផាក ក៏ចាប់ផ្ដើមប្រែប្រួលទឹកមុខមកជាស្រពាប់ស្រពោនមួយរំពេច មុននេះគេគិតថានឹងបានរួចខ្លួនពីការណាត់ជួបស្អីអស់ទាំងនោះទៅហើយតែក៏មិននឹកស្មានថាអ្នកម៉ាក់របស់គេប្ដូរថ្ងៃណាត់ជួបលឿនដល់ថ្នាក់នេះទាល់តែសោះ។
« យើងគួរតែរៀនបើកចិត្តទទួលយកអ្នកផ្សេងហើយទើបជាការប្រសើ!! របស់មានម្ចាស់យើងមិនអាចចូលទៅប៉ះពាល់ជ្រាតជ្រែកបានទេ » នាយឧទានឡើងក្នុងចិត្តដាស់សតិខ្លួនឯងចេញពីការស្រម៉ៃដែលនាយតែងធ្លាប់ប៉ងប្រាថ្នាថាថ្ងៃណាមួយមនុស្សដែលនាយខំលួចស្រលាញ់នឹងបកមលស្រលាញ់នាយវិញ ប៉ុន្តែវាថ្ងៃនោះទេគ្មានថ្ងៃកើតឡើងឡើយ ដែលរបស់មានម្ចាស់ទៅហើយអាចបែរមកស្រលាញ់ខ្លួនវិញនោះ។
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Roman d'amour"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE