ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ពន្លឺនៃព្រះអាទិត្យរះបំភ្លឺឡើងដាស់មនុស្សលោកទាំងពួងឲ្យក្រោកពីការគេងរួមទាំងលោកប៉ានិងកូនចិញ្ចឹមមួយគូនេះផងដែរ។
ជុងហ្គុក ភ្ញាក់ឡើងមុនគេបើកភ្នែកព្រិចញាប់ៗឲ្យស៊ាំនឹងពន្លឺថ្ងៃមុននឹងនាយអើតទៅមើលរាងតូចក៏ឃើញថាគេគេងត្រូវចំថ្ងៃក្ដៅតែម្ដងទើបនាយទាញគេបង្វែរមករកប្រអប់ទ្រូងរបស់នាយវិញឲ្យគេចចេញពីពន្លឺព្រះអាទិត្យមួយនោះ។
« ហឹម...Daddy!! » ថេ ស្រាប់តែភ្ញាក់ពីគេងបម្រាស់ខ្លួននិងបន្លឺហៅសព្វនាមលោកប៉ាមុនគេ។
« អូនគេងវិញទៅ » រាងក្រាស់អង្អែលខ្នងគេស្រាលៗដូចជាឪពុកលួងលោមបំពេរកូនតូចឲ្យគេងអញ្ចឹង រួចនាយថើបថ្ងាស់គេមួយខ្សឺតគេងអោបគេឲ្យស្កប់វិញ។
« លោកប៉ាមិនទៅធ្វើការទេហ៎េស ? » នាយតូចបើកភ្នែកងើយក្បាលសម្លឹងមុខរាងក្រាស់នឹងសួរ
« ប៉ាធ្វើឲ្យអូនឈឺពេញខ្លួនទៅហើយម៉េចនឹងអាចទៅណាចោលអូនបានទៅ ហឹម ?» ជុងហ្គុក លើកដៃឡើងទៅវាសសក់រាងតូចចេញពីផ្ទៃមុខនិងដាក់ដៃអង្អែលថ្ពាល់របស់គេយ៉ាងថ្នមដៃបំផុត។
« ហេតុអីក៏លោកប៉ារបស់អូនគួរឲ្យស្រលាញ់យ៉ាងនេះ!!» ថេ ញញឹមលឹបភ្នែកលើកដៃឱបរឹតចង្កេះរាងក្រាស់វិញព្រមទាំងជ្រប់មុខនឹងប្រអប់ទ្រូងរបស់គេស្រូបយកនូវភាពកក់ក្ដៅ។
« បើប៉ាគួរឲ្យស្រលាញ់ អូនត្រូវតែស្រលាញ់ប៉ាឲ្យបានច្រើនជាងនរណាៗទាំងអស់ឮទេ ??»
« អូនប្រាកដជាស្រលាញ់លោកប៉ារបស់អូនខ្លាំងជាងគេហើយ »
« ខ្នាញ់ណាស់!! សុំមួយទៀតមក »
« លោកប៉ាចង់មានន័យថាម៉េច ? » ពាក្យសម្ដីរបស់ ជុងហ្គុក និយាយមុននេះធ្វើឲ្យរាងតូចនៅស្ងៀមលែងកម្រើកខ្លួន ព្រោះតែគេកំពុងវិលវល់មិនយល់ពីអត្ថន័យនិងអ្វីដែលរាងក្រាស់ចង់មានន័យដល់។
« គឺបែបនេះ!! » រាងក្រាស់ស្រាប់តែក្រឡាស់ខ្លួនមកនៅពីលើរាងតូច ដៃទាំងសងខាងក៏ចាប់.កដៃតូចទាំងសងខាងរបស់ ថេយ៉ុង ជាប់ដូចគ្នាធ្វើឲ្យរាងតូចឡើងភ្ញាក់ព្រើតតែម្ដងនៅមុននេះ!
YOU ARE READING
ចំណងស្នេហ៍ប៉ាកូនចិញ្ចឹម
Romance"ប្រវតិ្តសេ្នហារវាងលោកប៉ានិងកូនចិញ្ចឹម" ជុងហ្គុក អេដឌ្រីអាណូ - ថេយ៉ុង អេដឌ្រីអាណូ Date: 21.July.2021 Author : AERA TAEKIE