ភាគទី៤៤: មនុស្សឆោតល្ងង់

2.9K 211 7
                                    

« ត្រឡប់ទៅវិញទៅ មីនដេរ៉ា កុំឲ្យខ្ញុំនិងនាងមានបញ្ហាជាមួយគ្នានៅពេលនេះឲ្យសោះ!! »

« បង ជុង!! បងនិយាយដាក់អូនបែបនេះមិនបានទេ ចាំមើលអូននឹងទៅប្រាប់អ្នកម៉ាក់ហើយថាបងនិយាយស្ដីបែបណាដាក់អូនខ្លះ ? »

« នាងជាស្អីទើបធ្វើឲ្យខ្ញុំត្រូវស្ដាប់តាមត្រូវខ្លាចរអានោះ ?? នាងអាងម៉ាក់របស់ខ្ញុំមែនទេ មីនដេរ៉ា អ៊ីនដ្រា!! » ជុងហ្គុក ចាប់ច្របាច់ចង្ការរបស់ មីនដេរ៉ា ជាប់រួចរុញនាងថយទៅក្រោយឲ្យដួលទៅលើសាឡុងឯនាយក៏នៅសង្កត់ពីលើនាងជាប់ទាំងដៃច្របាច់ចង្ការដ៏ស្រួចស្លេមរបស់នាងមិនលែង។

Dorm
< តុក! តុក! >

« អ្នកប្រុសតូចអ៊ំយកអាហារមកឲ្យ!! »

« អរអ៊ំទេហ៎េស!! ចុះឯណាលោកប៉ា ? »

ប្រាវ~ សម្លេងធ្លាក់បែករបស់បានបន្លឺឡើងនៅឯខាងក្រោមក្នុងបន្ទប់ទទួលភ្ញៀវធ្វើឲ្យមានសម្លេងរំខានឮមកដល់ខាងលើនាំឲ្យ ថេយ៉ុង ឆ្លេឆ្លារកចុះទៅខាងក្រោមដើម្បីមើលថាតើមានរឿងអ្វីកើតឡើងនៅទីនោះ ?

« លោកប្រុសធំប្រាប់ថាមិនអាចឲ្យអ្នកប្រុសតូចចុះទៅខាងក្រោមបានទេ!! »

« ហេតុអីទៅ ?? » ថេ សួរទាំងឆ្ងល់

« គឺ..គឺថាលោកប្រុសធំកំពុងតែចាប់សត្វកណ្ដុរណាអ្នកប្រុសតូច...កុំចុះទៅអីល្អជាងនៅសម្រាកញ៊ាំអាហារនៅខាងលើនេះហើយ!! » អ៊ំព្យាយាមនិយាយបន្លប់និងសើចញឹមៗដាក់គេ ឯ ថេ ក៏គិតដូច្នោះតាមដែលអ៊ំបានប្រាប់ថា លោកប៉ារបស់គេកំពុងតែចាប់សត្វកណ្ដុរពិតមែនហើយក៏ធ្លាក់របស់បែកបែបនេះទើបគេក៏សម្រេចចូលក្នុងជាមួយអ៊ំវិញ។

« លែងអូនទៅបង ជុង!! អូនឈឺណាស់ » មុននេះបន្តិច មីនដេរ៉ា បានធ្វើឲ្យធ្លាក់របស់ជិតដៃរបស់នាងនាំឲ្យមានសម្លេងបែកខ្ចាយអំបែងថ្មឮទៅដល់ខាងលើឯណោះ ដោយសារតែ ជុងហ្គុក ច្របាច់ចង្ការរបស់នាងខ្លាំងៗពេកឈឺស្ទើរស្លាប់ទៅហើយទើបនាងរើបម្រាស់ប៉ះដៃធ្លាក់កែវថ្មបែបនេះ។

« ខ្ញុំហាមនាងទុកជាមុនឲ្យហើយ ហាមដាច់ខាតនាងកុំមកជាន់ទីនេះម្ដងទៀតដោយគ្មានការអនុញ្ញាតពីខ្ញុំឲ្យសោះ!! » ជុងហ្គុក និយាយសង្កត់សម្លេងគ្រតគ្រាតរួចក៏ក្រវាសដៃចេញពីការច្របាច់ចង្ការរបស់ មីនដេរ៉ា និងក្រោកឈរពេញកម្ពស់ចេញពីនាង។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now