ភាគទី៣៩: គ្មានបំណងចង់ចូលទៅរំខាន

3.3K 221 3
                                    

« នេះ....លោកប៉ា !!? »

« ដើម្បីឲ្យ ថេថេ របស់ប៉ាស្អាតជាងគេអស់ប៉ុន្មានក៏ប៉ាហ៊ានចំណាយឲ្យអូនបានគ្រប់យ៉ាងដែរ!! » ជុងហ្គុក ក្រសោបមុខរាងតូចជាប់ដែលគេក៏កំពុងសម្លឹងមុខនាយវិញភ្លឹសៗដូចគ្នា មុននឹងនាយល៎រមុខទៅថើបបបូរមាត់ផ្អែមរបស់រាងតូចមួយខ្សឺតទើបដកចេញវិញ តែនេះជាសំណាងដែលម្ចាស់ហាង Design សម្លៀកបំពាក់ចេញទៅបាត់ ហើយក៏គ្មានបុគ្គលិកនៅក្បែរនេះទៀត ទើបមិនមាននរណាមកឃើញពួកគេថើបគ្នានៅកណ្ដាលវាលទីសាធារណៈ។

« អូនមិនបានទៀមទារលោកប៉ាឲ្យធ្វើបែបនេះសម្រាប់អូនទេ »

« ប៉ុន្តែប៉ាចង់ធ្វើវាដើម្បីអូននូវអ្វីដែលជាចំណង់ចំណូលចិត្តនិងការពេញចិត្តរបស់អូន!! »

« អូននាំទុក្ខឲ្យលោកប៉ាទៀតហើយ »

« នាំទុក្ខអីទៅគ្រាន់តែនាំប្រពន្ធដើរផ្សារទិញខោអាវរបស់របរប្រើប្រាស់ហៅថាជាការនាំទុក្ខដែរឬ ? »

« គឺ....!! » ថេ រកពាក្យនិយាយលែងចេញពេលដែលរាងក្រៅស្រាប់តែហៅគេថាជា "ប្រពន្ធ"

« អូនស្រលាញ់អីអូនចង់បានអីអូនត្រូវប្រាប់ប៉ា កុំងរង៉ក់!! ប៉ានឹងទៅរកមកឲ្យអូនទាំងអស់ » ជុងហ្គុក លើកដៃម្ខាងក្រសោបថ្ពាល់រាងតូចនិងអង្អែលស្រាលៗ

« អូនស្រលាញ់លោកប៉ាជាងគេបំផុត!! » រាងតូចញញឹមស្រស់ដូចជាផ្កាត្រកួន រួចលូនចូលទៅឱបចង្កេះ ជុងហ្គុក និងផ្អែកក្បាលលើទ្រូងរបស់គេ។

« ប៉ាស្រលាញ់អូនដូចគ្នា » នាយលើដៃឱបក្រសោបគេវិញដាក់បបូរមាត់ខ្លួនផ្ដិតទៅលើថ្ងាស់តូចមួយខ្សឺតយ៉ាងយូរ។

« លោក ជុងហ្គុក!! ឈុតកំពុងដំណើរការត្រៀមកាត់ដោយ Designer ហើយពេលដែលរួចរាល់ខាងខ្ញុំនឹងខលទៅផ្ដល់ដំណឹងជូនលោកភ្លាមៗ មិនឲ្យហួសពីម៉ោង ៤ ល្ងាចនោះទេ » ម្ចាស់ហាងប្រេនទំនើបដ៏ល្បីល្បាញចេញមកប្រាប់នាយដោយផ្ទាល់មាត់។

« ល្អណាស់អ៊ីចឹង!! ខ្ញុំទុកចិត្តលើអ្នកស្រីហើយមិនឲ្យផុតម៉ោងចូលដល់ម៉ោងកម្មវិធីចាប់ផ្ដើមទេណា »

« ចាស៎លោក!! ខាងខ្ញុំមិនឲ្យលោកខកបំណងឡើយ បម្រើការជូនលោកដោយក្ដីរីករាយ »

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now