មកហើយៗ❤️
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី២ 💞
-----------•••---------
+វីឡាត្រកូលវ៉ាង
បូជិះម៉ូតូធំមកពីសាលា គេចុះពីម៉ូតូដើរចូលទៅក្នុងផ្ទះដែលមានប៉ាម៉ាក់គេអង្គុយនៅតុអាហារ បូបម្រុងដើរសម្តៅទៅបន្ទប់តែ
" ឈប់សិន! ឯងមិនឃើញយើងនឹងម៉ាក់ឯងចាំបាយឯងទេ? " ប៉ាបូ ឯម៉ាក់បូក្រោកចេញពីកៅអីសម្តៅទៅយីបូ
" ឲ្យកូនឡើងទៅងូតទឹកសិនទៅបង! មើល៎ចុះខោអាវសុទ្ធតែញើស ទៅៗងូតទឹកទៅកូន " ម៉ាក់បូរុញគេទៅបន្ទប់
+បន្ទប់បូ
ម៉ាក់បូជូនបូដល់បន្ទប់ បូមកដល់បន្ទប់ភ្លាមគេបោះកាតាបលើពូកនឹងផ្តេកខ្លួនទៅលើពូក
" នេះឯងខឹងប៉ាឯងរឿងអ្វីទៀតហើយ? ក្រែងទើបតែត្រូវតើហ្អី! " ម៉ាក់បូ
" ម៉ាក់ទៅសួរគាត់ទៅ ថាគាត់បានធ្វើអ្វីខ្លះ? ប្រលងសិស្សពូកែខ្ញុំមិនបានសរសេរចម្លើយអ្វីសោះនៅលើក្រដាសតែលទ្ធិផលបែបជាមានឈ្មោះខ្ញុំទៅវិញ គាត់ធ្វើបែបនេះធ្វើអី "
" មកពីឯងនឹងហើយបានគាត់ធ្វើបែបនេះ ឯងមិនគិតប្រឹងរៀនគិតតែរឿងជិះស្គី លេងហ្គេមមិនដែលខ្វល់នឹងការរៀនទេ! ឯងដឹងទេពេលគាត់ជួបមិត្តរួមការងារគាត់ម្តងៗ តើខ្មាស់គេប៉ុណ្ណាដែលមានកូនដែលរៀនអន់នឹងអាប្បកិរិយាទំនើងដូចឯងបែបនេះ "
" ត្រូវខ្ញុំវាក្មេងរៀនអន់ ទំនើង! តើដោយសារអ្នកណាដែលខ្ញុំក្លាយជាបែបនេះ? ខ្លាចខ្មាស់គេរឿងកូនរៀនអន់ប្រចាំសាលា តែគាត់មិនខ្មាស់គេទេ រឿងដែលគាត់មានប្រពន្ធចុងហើយកូនប្រុសអាយុស្របាលខ្ញុំនោះ! ខ្ញុំមិនចេះទ្រាំដូចម៉ាក់ទេ សុខចិត្តអង្គុយយំម្នាក់ឯងនៅក្នុងបន្ទប់នឹងចេញលុយធ្វើផ្ទះ ទិញឡាន ឲ្យប្រពន្ធចុងបែបនេះទេ... "
" កុំលើករឿងផ្សេងនិយាយ ឯងគួរតែប្រឹងរៀនទៅបើមិនចង់បាត់បង់ទ្រព្យសម្បត្តិទៅឲ្យអ្នកផ្សេងនោះ " ម៉ាក់បូនិយាយចប់គាត់ដើរចេញពីបន្ទប់ ឯបូអង្គុយផ្ទប់មុខលើពូក...
YOU ARE READING
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Short StoryPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...