ភាគទី ១៤

183 24 0
                                    

មកហើយៗ❤️ ( អាទិត្យក្រោយដឹងរឿងហើយ )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី១៤ 💞

-----------•••--------

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនវ៉ាងសាខាទី២មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសារការគ្រប់គ្រងមិនបានល្អជាពិសេសការជ្រើសរើសយកម៉ូតមិនសាកសមនឹងសម័យកាលនឹងគ្មានភាពច្នៃប្រឌិត។ ប៉ាបូខឹងបូជាខ្លាំងដែលគេមិនខ្វល់ខ្វាយនឹងការងារ ទោះជាយីហ្វានជួយគ្រប់គ្រងជំនួសបូយ៉ាងណាក៏នៅតែធ្លាក់ចុះដដែរ...

ព័ត៌មានជាច្រើនបានចុះផ្សាយពីក្រុមហ៊ុនវ៉ាងសាខាទី២នឹងត្រូវក្ស័យធុនឆាប់ៗនេះ...

#ផ្ទះលោកយាយវ៉ាង

យីហ្វានបានមកលេងលោកយាយនឹងចាន់ គេមកលេងលើនេះទាំងមុខស្រពោន...

" ចៅហ្វានហា៎! មានរឿងអ្វីទេ? "

" បាទលោកយាយ គឺរឿងក្រុមហ៊ុននឹងណាបាទ! ស្អែកនេះនឹងខាងក្រុមហ៊ុនបណ្តាក់ទុនជាមួយគ្នាគេទារសំណងពីក្រុមហ៊ុនរបស់យើងវិញតែពួកយើងគ្មានប្រាក់គ្រប់គ្រាន់នោះទេ ចំណែកលោកប៉ាគាត់លែងខ្វល់នឹងក្រុមហ៊ុននឹងទៀតហើយ គាត់ប្រាប់ខ្ញុំនឹងបងបូថា ឲ្យពួកខ្ញុំដោះស្រាយខ្លួនឯងហើយបើគ្មានលុយទេលក់ក្រុមហ៊ុននឹងចោលទៅ... "

" ចឹងលោកគិតយ៉ាងម៉េច? "

" ខ្ញុំមិនហ៊ានអាកាត់ទេចាន់ ព្រោះបងបូជាប្រធាននៅទីនោះ! អ្វីៗខ្ញុំចាំតែគាត់សម្រេចទេ... "

" ចុះគេចង់ធ្វើយ៉ាងម៉េច? "

" គឺថា...យើងគួរទៅនិយាយគ្នានៅខាងក្រៅវិញល្អជាង! លោកយាយកុំគិតច្រើនពេកឡើងទៅសម្រាកចុះបាទ... "

" អើៗ ពួកចៅនិយាយគ្នាចុះ ជួយរកដំណោះស្រាយគ្នាឲ្យបានប្រសើរណា... "

" បាទលោកយាយ " លោកយាយគាត់បានឡើងទៅសម្រាកនៅសល់តែចាន់នឹងយីហ្វាន ពួកគេបានដើរមកទីធ្លាខាងមុខជជែកគ្នា...

" គេនោះគេគិតយ៉ាងម៉េច! "

" បងបូគាត់...គាត់ចង់លក់ក្រុមហ៊ុនសងសំណងគេ "

" លក់ចឹងហេ៎ស! នេះជាញើសឈាមពូវ៉ាងណា តើគេគ្រប់គ្រងក្រុមហ៊ុនបែបណានឹងបានដល់ថ្នាក់នេះ? "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Où les histoires vivent. Découvrez maintenant