ភាគទី ០៩

223 25 0
                                    

មកហើយៗ❤️ ( មកលឿនតិចហើយ យប់អេតមីនរវល់ )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៩ 💞

-----------•••---------

   +ការិយាល័យនាយកសាលា

   នាយកសាលាបានហៅពួកគេនឹងខលទៅអាព្យាបាលពួកគេ។ បូសម្លឹងពួកនោះទាំងកំហឹង ឯពួកនោះខ្លាវអោនមុខចុះស្ទាបរបួសខ្លួនឯង ភ្លាមនោះម៉ាក់បូនឹងម៉ាក់របស់ពួកនោះមកដល់ព្រមគ្នា...

" កើតអីកូន? កូនមានរបួសត្រង់ណាអត់? " ម៉ាក់បូស្ទាបពិនិត្យអ៉ីបូ ឯម៉ាក់ពួកនោះឃើញកូនខ្លួនរបួសក៏ច្រលោតយ៉ាងខ្លាំង ព្រមទាំងស្រែកជេរទៅម៉ាក់បូនឹងបូយ៉ាងខ្លាំង...

" នេះអ្នកស្រីប្រដៅកូនយ៉ាងម៉េចឲ្យមកវាយគេវាយឯងនឹងហាស៎! ហើយឯងវាកើតស្អីមកវាយកូនយើងហា៎ស...ឯងនឹងវាចង់ម៉េចហា៎ស... " ម៉ាក់ពួកនោះច្រានទ្រូងអ៉ីបូ ម៉ាក់អ៉ីបូឃើញបែបនេះគាត់ស្ទុះទៅចាប់ដៃចេញ

" អ្នកស្រីគួរសួរនាំឲ្យដឹងរឿងសិន ថាហេតុអ្វីបានកូនខ្ញុំវាយកូនអ្នកស្រី? អ្នកស្រីមិនគួរប្រើអាកប្បកិរិយាបែបនេះដាក់កូនរបស់ខ្ញុំនោះទេ វាជាគំរូមិនល្អដល់ក្មេងៗក្នុងការដោះស្រាយបញ្ហា "

" ធ្វើឯងនិយាយស្តីថ្លៃថ្នូរ...ឆឹស! បើលោកស្រីឯងល្អមែនមិនមែនកូនលោកស្រីដើរវាយគេវាយឯងចឹងទេ "

" លោកនិយាយម្តងទៀតមើល៎! "

" យើងចង់ប្រាប់ថាលោកស្រីអន់ប្រដៅកូនឲ្យដើរវាយគេវាយឯង! ហើយយើងនិយាយចឹងវាយ៉ាងម៉េចហា៎...ចង់យ៉ាងម៉េចហា៎? "

" អញទ្រាំលែងបានហើយវើយ..."

« ផូស...ផាច់...ផូស...ផាច់ »

" ចេញឲ្យឆ្ងាយកុំចាប់យើង...យើងវាយមីយាយប៉ិនឹងឲ្យទ្រោមម្តងមើល៎...យើស! ថាយើងអន់ផងហេស៎...នេះនែក៎(ផាច់ៗ... ) " ម៉ាក់បូហាមមិនឲ្យអ្នកចូលមកជិតទេ គេចាប់ទាញសក់ម៉ាក់ពួកនោះព្រមការទះកំភ្លៀងជាច្រើនដៃថែមទៀតផង ចំណែកម៉ាក់ពួកនោះរើបម្រាស់បានក៏ចាប់ទាញសក់ម៉ាក់បូថែមទាំងកំភ្លៀងជាច្រើនដៃសងទៅវិញទៅមក ភ្លាមនោះលោកនាយកស្រែកឲ្យឈប់តែពួកគេនៅបន្តវាយគ្នាទៀត

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now