មកហើយៗ❤️ ( អរុណសួស្តី😘🥰)
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី២២ 💞
-----------•••--------
កំពុងតែនិយាយគ្នាសុខៗ ប៉ាបូដើរចុះមកក្រោមបន្ទប់ទទួលភ្ញៀវដោយពោលពាក្យដែលមិនគួរឲ្យជឿ...
" រំសាយពិធីមង្គលការទៅ " ធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ព្រមនឹងបន្លឺពាក្យព្រមៗគ្នា
" ថាម៉េច? "
" បងនិយាយស្អីនឹង? បងកុំ... "
" ខ្ញុំនិយាយម្តងទៀត រំសាយមង្គលការនឹងចោលទៅ...ហើយខ្ញុំនឹងប្រកាសសូមទោសដល់ភ្ញៀវទាំងអស់ "
" នេះបង... "
" លោកបងវ៉ាង! កុំបែបនេះអី... "
" លោកបងសៀវ លោកបងជាង! ខ្ញុំនិយាយតាមត្រង់ចុះមុនពេលដែលខ្ញុំមិនដឹងរឿងចាន់នឹងអាចោលម្សៀតនោះខ្ញុំពិតជារីករាយនឹងពិធីមង្គលការនេះណាស់ តែពេលដឹងហើយវាធ្វើឲ្យខ្ញុំអាណិតចាន់ខ្លាំងណាស់ គ្នារងទុក្ខតាំងពីក្មេងរហូតមកដល់អាយុប៉ុណ្ណេះហើយមិនទាន់បានក្តីសុខនោះទេ លោកទាំងពីរដឹងទេកាលគ្នាតូចត្រូវរងការធ្វើបាបផ្លូវកាយ ឥលូវពេលនេះត្រូវរងការធ្វើបាបផ្លូវចិត្តបន្ថែមទៀត...ឲ្យខ្ញុំសូមទោសដល់លោកបងសៀវនឹងអ្នកបងផងពិសេសគឺកូនសៀវពូមិនចង់ឲ្យកូនមានជីវិតគ្រួសារជាមួយអាមនុស្សចោលម្សៀតបែបនេះទេ... "
" លោកបងវ៉ាង... " ភ្លាមនោះសៀវសៀវនិយាយកាត់សម្តីប៉ារបស់ខ្លួន
" អ្នកទាំងអស់គ្នាខ្ញុំមានរឿងចង់ប្រាប់... "
" អត់ទេណា... " ជាងឆឹងចាប់ដៃសៀវសៀវ ឯសៀវសៀវញញឹមទៅកាន់ជាងឆឹង
" តាមពិតទៅខ្ញុំមិនចង់រៀបការជាមួយបងបូឡើយ ព្រោះខ្ញុំមិនបានស្រលាញ់គាត់ឡើយ "
" ថាម៉េច? "
" ចា៎សម៉ាក់មីង! ខ្ញុំមិនបានស្រលាញ់បងបូទេ ខ្ញុំយល់ព្រមធ្វើជាមិត្តស្រីនឹងព្រមរៀបការជាមួយគាត់ក៏ព្រោះជាការតបស្នងសងគុណដល់គ្រួសារវ៉ាងប៉ុណ្ណោះរឿងប៉ាម៉ាក់ខ្ញុំក៏ដឹងដែរ បេះដូងរបស់ខ្ញុំបានប្រគល់ទៅឲ្យអតីតគូដណ្តឹងតាំងពីក្មេងរបស់ខ្ញុំមកដល់ឥលូវក៏មិនប្រែប្រួលឡើយគឺខ្ញុំស្រលាញ់តែបងឆឹងម្នាក់គត់ ឲ្យខ្ញុំសូមទោសអ្នកទាំងអស់គ្នាផង... "
VOCÊ ESTÁ LENDO
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
ContoPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...