មកហើយៗ❤️ ( ឈឺចាប់ទៀតហើយចាន់😪🤧)
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី២០ 💞
-----------•••--------
" និយាយខ្លួនឯងឬឯងចង់ឲ្យយើងនិយាយ? "
" ល្អ! បើជ្រុលជាបែកការហើយ ខ្ញុំនិយាយទៅចុះ...ទូរសព្ទ័នៅលើដៃគាត់នេះជាទូស័ព្ទដែលខ្ញុំផ្ញើរសាររឿងចាន់ខ្ចីប្រាក់នឹងបានអោបលោកប៉ានៅឆ្នាំនោះ ហើយថ្មីៗនេះខ្ញុំក៏ជាអ្នកផ្ញើរឯកសារនេះទៅឲ្យបងបូដែរដោយប្រើស៉ីមផ្សេងគ្នា... "
" ហេតុអ្វីបានធ្វើចឹងកូន? ម៉ាក់មីងមិននឹកស្មានថាយីហ្វានរបស់ម៉ាក់មីងក្លាយជាមនុស្សបែបនេះសោះ... "
" ត្រូវហើយ! ម៉េចបានបងធ្វើចឹងបងហ្វាន? អាជីងសឹងមិនជឿនោះទេ... "
" សួរបងប្រុសទៅដឹងហើយ...ហឹម! ថ្ងៃដែលខ្ញុំបានជួបចាន់ដំបូងគេជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំប្រឹងប្រែងរៀនរហូតដល់ចប់ ហើយខ្ញុំចាត់ទុកចាន់ជាមនុស្សសំខាន់បំផុតបន្ទាប់ពីម៉ាក់ លោកយាយ ប៉ានឹងម៉ាក់មីងតែថ្ងៃមួយខ្ញុំបានលឺរឿងដែលមិនគួរស្តាប់ សៀវសៀវខលមកបងប្រុសយល់ព្រមធ្វើជាមិត្តស្រីរបស់គាត់ស្របពេលថ្ងៃជាមួយគ្នានេះដែរចាន់បានសារភាពទៅបងបូក្នុងបន្ទប់ខ្ញុំក៏បានស្តាប់លឺ ហើយអ្វីដែលខ្ញុំលឺពីប្រអប់មាត់បងប្រុសគឺពាក្យ « រង់ចាំ » ហេតុអ្វីត្រូវប្រើពាក្យនេះទៅកាន់ចាន់បើបងយល់ព្រមនឹងសៀវសៀវទៅហើយនោះ... "
" គឺយើង... "
" បងដឹងទេ? ចាន់គេរក្សាទុកពាក្យនេះជាប់រហូត ហេតុតែខ្ញុំមិនចង់ឃើញចាន់ឈឺចាប់ដូចថ្ងៃនេះ ខ្ញុំក៏រៀបកម្រោងឲ្យបងខឹងចាន់នឹងបណ្តេញចាន់ចេញពីផ្ទះនេះ ហើយនៅឆ្នាំនោះកម្រោងខ្ញុំបានជោគជ័យដោយចាន់បានចាកចេញពីទីនេះ តែអ្នកណាទៅដឹងនោះក្រុមហ៊ុនយើងធ្លាក់យ៉ាងខ្លាំងដោយសារការគ្រប់គ្រងរបស់ខ្ញុំនឹងភាពមិនខ្វាយខ្វល់របស់បង តើបងបងដឹងទេពេលនោះខ្ញុំពិតជាខឹងនឹងខ្លួនឯងណាស់ដែលការពារក្រុមហ៊ុនដែលជាញើសឈាមរបស់ប៉ាមិនបានល្អ ខ្ញុំបានឃុំខ្លួនឯងក្នុងបន្ទប់ផឹកស្រាអស់បីថ្ងៃ...ពេលដែលខ្ញុំចេញពីបន្ទប់អ្វិដែលខ្ញុំចង់ធ្វើមុនគេគឺទៅរកចាន់ព្រោះខ្ញុំគិតថាចាន់ជាផ្កាយសំណាងរបស់ខ្ញុំដែលអាចជួយដោះស្រាយបញ្ហាឲ្យខ្ញុំបាន វាជាការពិតណាស់គ្រាន់តែទៅជួបចាន់ថ្ងៃនោះគេក៏បានដោះស្រាយបញ្ហាឲ្យខ្ញំបានមែន...តែខ្ញុំមិនបានឃើញស្នាមញញឹមគេម្តងទៀតដូចកាលនៅផ្ទះលោកយាយទេតាំងតែមកដល់ទីនេះ ខ្ញុំឃើញតែទឹកមុខស្រពោន ភ្នែកហើមក្រហម អូ៎! ភ្នែកគេមិនមែនមកពីធ្វើការយប់ជ្រៅនោះទេ តែវាជាការហើមដោយសារស្រក់ទឹកភ្នែកដើម្បីមនុស្សអាត្មានិយមដូចបងនេះឯង..."

ESTÁS LEYENDO
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Historia CortaPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...