មកហើយៗ❤️ ( Sad ending ☹️😭 )
#មិនបាច់សួររកផ្ទះអេតមីនទេផ្លូវម្តុំផ្ទះអេតមីនលិចអស់ហើយ🙃
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី៣៣ ( ភាគបញ្ចប់ )💞
-----------•••-------
" តើវាមានរឿងអ្វីទៅប៉ាម៉ាក់? ប្រាប់ខ្ញុំមក... "
" គឺថា...ចាន់គេ...ចាន់គេសម្រាលកូន... " ប៉ាបូ
" កូន? ក្រែងថា....តើវាមានរឿងអ្វីទៅប៉ា?ខ្ញុំមិនយល់ទេ... "
" ខ្ញុំគិតថាសៀវភៅនេះអាចប្រាប់ចម្លើយអ្នកប្រុសបាន! " នាយលីហុចសៀវភៅកំណត់ហេតុចាន់ឲ្យទៅបូ
" អ្នកប្រុសចាន់! បានហុចឲ្យខ្ញុំមុនគាត់ចូលសម្រាល ហើយផ្តាំឲ្យទុកឲ្យលោកនឹងបានប្រាប់ខ្ញុំ ឲ្យប្រាប់លោកត្រូវអានចាប់ពីរទំព័រទី៩៨មក... " បូទទួលសៀវភៅពីដៃនាយលីនឹងបានបើកអាននៅទំព័រទី៩៨...
[ បូហ៎ា! អូនដឹងថាបងប្រាកដជាបានអានវាជាមិនខាន...បងដឹងទេ! អ្វីដែលអូនចង់និយាយទៅកាន់បងមុនគេគឺ អូនស្រលាញ់បងណាស់...ម៉េចហើយពេលលឺពាក្យបែបនេះ បងប្រាកដជាញញឹមហើយត្រូវទេ...ហើយបងប្រាកដជាចង់ដឹងរឿងពីអូនត្រូវទេ?...ហិហិ...អូនប្រាប់បងម្តងមួយៗ តែហាមយំណាប្រាប់ឲ្យហើយ បើបងយំស្រក់ទឹកភ្នែកលើសៀវភៅរលប់អក្សរអូនអស់ហើយ...ហិហិ...អូនថាលេងទេ! តាមពិតទៅតាំងពីអូនស្រលាញ់បង មិនដែលមានថ្ងៃណាដែលអូនឈប់ស្រលាញ់បងទេ ទោះបីជាបងធ្វើអ្វីដាក់អូនក៏ដោយ...បងដឹងអត់! កាលបងប្រាប់ថាតាមយកបេះដូងអូនមកវិញកាលនៅលើដំបូងអគារនោះ អូនធ្វើជាដាច់ចិត្តជាមួយបង តែបងដឹងទេ...អូនអរទៅប្រកាច់ប្រកិនក្នុងបន្ទប់ទឹកម្នាក់ឯង...អេ៎ៗ កុំសើចអូនណា...បើសើចអូនឈប់និយាយឲ្យស្តាប់ហើយ...ហឺយ! បងដឹងទេ អូនសើចសប្បាយមិនដល់១០នាទីផងពោះរបស់អូនក៏ឈឺ ស្របពេលនោះបងក៏ជូនអូនមកមន្ទីរពេទ្យ...បងដឹងអត់! ពេលអូននៅលើដៃបងអូនបានគិតថាចង់បានបែបនេះជារៀងរាល់ថ្ងៃដោយផ្អែកក្បាលលើទ្រូងបង...តែពេទ្យបានប្រាប់អូនថា ស្បូនអូនមានបញ្ហាមិនអាចមានកូនបានទេ ហើយបើមានក្នុងចំណោមអូននឹងកូនត្រូវមានម្នាក់នៅមានជីវិត...តែរឿងនេះអូនសុំពេទ្យឲ្យជួយលាក់បង ដោយគាត់បានប្រាប់បងថាអូនឈឺពោះដូចស្រ្តីមករដូវ...ហិហិ...កន្លែងនឹងអូនចង់តែសើចទេ បើចឹងមែនអូនប្រាកដជាឈឺពោះរាល់ខែហើយ...តែថ្ងៃនោះអូនមានក្តីសុខណាស់ដែលបានបងយកចិត្តទុកដាក់ នឹងគេងអោបអូនពេញមួយយប់...អូនពិតជាចង់រស់នៅជាមួយបងណាស់បូ តែវាមិនអាចទេ...បើបូនៅជាមួយអូនបងគ្មានទាយាទស្នងត្រកូលឡើយ ហើយអូនក៏មិនអាចបើកភ្នែកឃើញត្រកូលវ៉ាងអត់អ្នកស្នងនោះដែរ ទោះបីអូនដឹងថាយីហ្វានក៏ជាកូនលោកពូហើយក៏អាចមានកូនស្នងត្រកូលដែរ តែម៉ាក់បងក៏ចង់បានចៅចេញពីឈាមរបស់បងដែរ...អូនពេលនោះមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ មានតែប្រើវិធីជាត្រូវរូវនឹងបង នឹងបង្កើតជារឿងដែលអាម៉ាស់របស់អូនឡើងដើម្បីឲ្យបងខឹងនឹងកាត់ចិត្តពីអូន...តែអ្នកណាទៅដឹង អូនកាត់តែបញ្ឈឺបង បងកាន់តែចូលកៀកអូនទៅវិញ ហើយថែមទាំងបន្សល់កូនៗរបស់បងនៅក្នុងពោះអូនទៀត...ហឺយ! អូននេះពិតជាយ៉ាប់មែន...តាមពិតទៅរាល់ថ្ងៃសុក្រអូនទៅពីគ្រោះជាមួយពេទ្យដើម្បីរកវិធីថែរក្សាស្បូនឲ្យល្អ តែបែរជាអូនត្រូវមានកូនទាំងសភាពស្បូនខ្សោយបែបនេះ...បងដឹងអត់?....លោកគ្រូបានឲ្យអូនយកពួកគេចេញ...តែអូនម៉េចនឹងអាចព្រមទៅ វាជាកូនពួកយើងណា...ដឹងទេបងសម្លាញ់! អូនមិនប្រាប់បង ព្រោះតែអូនខ្លាចបងយកពួកគេចេញ ទើបអូនលាក់រឿងនេះមិនឲ្យអ្នកណាដឹងឡើយ...តែថាប៉ាបងនឹងយីហ្វានពួកគាត់ទាំងពីរដឹងថាអូនមានផ្ទៃពោះ តែអូនបានភូតកុហកគាត់ ដើម្បីឲ្យគាត់រក្សាការសម្ងាត់នេះពីបង...បងហា៎! បងជួយសូមទោសគាត់ទាំងពីរជំនួសអូនផងណា...ឯអាជីងវិញ! ពេលនាងចប់សកល បងជួយជូននាងទៅលេងម៉ាក់ផង ហើយប្រាប់គាត់ទៅថាអូនសុខសប្បាយទេ កុំឲ្យគាត់បារម្ភ...ចំណែកបងវិញ ត្រូវកែទម្លាប់មិនល្អចោលឲ្យអស់ ហើយត្រូវមើលថែកូនយើងឲ្យល្អណា...ត្រូវហើយ! បងកុំបាច់រង់ចាំអូនអី បងបើកបេះដូងទទួលនារីណាដែលអាចមើលថែលោកពូអ្នកមីងនឹងកូនៗយើងបានល្អទៅ...តែអូនមានលក្ខខណ្ឌចាំកូនយើងអាយុ៦ឆ្នាំ ចាំយកប្រពន្ធ អូនចង់ឲ្យបងនៅរក្សាទុកបេះដូងរបស់បងសម្រាប់អូន៧ឆ្នាំសិន ចាំទទួលអ្នកផ្សេង...៧ឆ្នាំក្រោយបងត្រូវតែរៀបការ...កុំបាច់រង់ចាំអូនអី ព្រោះការរង់ចាំនរណាម្នាក់វាឈឺចាប់ណាស់...សុំកុំរង់ចាំអូនណា...អូនស្រលាញ់បង...
VOCÊ ESTÁ LENDO
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
ContoPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...