មកហើយៗ❤️ ( បានមួយគូទៀតហើយ សំខាន់គូនេះស្វីតៗ👏😍)
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី៣០ 💞
-----------•••-------
#មួយខែកន្លងផុតទៅ
#វីឡាត្រកូលវ៉ាង
« អ៊ួកៗ...អ៊ួកៗ... »
" បូកូនកើតអី? ប៉ុន្មានថ្ងៃនឹងកូនក្អួតរហូត...គួរតែទៅពិនិត្យ... "
" អត់អីទេម៉ាក់! ប្រហែលជាពុលចំណីហើយ ផឹកតែខ្ញីតិចបាត់ហើយ... "
" តែម៉ាក់ថា... "
" អត់អីទេម៉ាក់...កូនលាទៅធ្វើការហើយ " គេដើរបានពីរជំហានគេងាកមកស្រែកប្រាប់ម៉ាក់គេ
" ម៉ាក់! កុំភ្លេចទិញគ្រឿងជូរៗដាក់ក្នុងទូរឲ្យច្រើនផង... " គេក៏ដើរចេញទៅ ឯម៉ាក់បូហាក់គិតសង្ស័យនឹងអាការៈបូប្រហាក់ប្រហែលនឹងមនុស្សចាញ់កូន គាត់ក៏ស្រវាយកទូរស័ព្ទខលទៅអាជីង
< អាឡូ! កូនជីង... >
< ចា៎ស! ម៉ាក់មីងគឺកូន ម៉ាក់មានការអ្វីមែនទេ? >
< អាជីងហា៎! តើចាន់មានអាការៈអ្វីខុសប្រក្រតីអត់? ដូចជាក្អួត...ហើយនឹងឃ្លានអ្វីជូរៗអីចឹងហា៎ស... >
< បងចាន់គាត់អត់អីទេ សុខភាពមើលទៅធម្មតានឹងអត់មានអាការៈដូចម៉ាក់មីងនិយាយផង... >
< អរ! ល្អហើយចឹង ម៉ាក់ខលទៅគ្រាន់សួរសុខទុក្ខពួកឯងប៉ុណ្ណោះ... >
< ចា៎សមិនអីទេម៉ាក់មីង តែកូនដល់ម៉ោងចូលរៀនហើយ...ជម្រាបលាណាម៉ាក់មីង "
< ចា៎សៗ ប្រឹងរៀនណាកូន >
< ចា៎ស! >
បន្ទាប់ពីនិយាយជាមួយអាជីងចប់ ម៉ាក់បូពោលតិចៗម្នាក់ឯង
" ប្រហែលវាមិនដូចអ្វីដែលខ្ញុំគិតទេមើលទៅ...ហឺយ! ខ្ញុំនេះគិតដល់ណាដល់ណីទេ...យ៉ាប់ណាស់ "
#ក្រុមហ៊ុនវ៉ាងសាខាទី២
ងាកមកបូនៅក្រុមហ៊ុនវិញ គេធ្វើការប្រជុំមិនកើតនោះទេដោយសារគេក្អួតចង្អោររហូត ទើបឲ្យយីហ្វានប្រជុំជំនួស ឯគេវិញទៅគេងសម្រាកលើសាឡុងនឹងបានឲ្យអ្នកបើកឡានទិញគ្រឿងជូរៗយ៉ាងច្រើន អង្គុយញាុំម្នាក់ឯងយ៉ាងមានក្តីសុខ ភ្លាមនោះ..
KAMU SEDANG MEMBACA
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Cerita PendekPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...