មកហើយៗ❤️ ស្អែកជួបគ្នាមួយភាគទៀត😘
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី៦ 💞
-----------•••---------
អាជីងគ្រាន់ឃើញជាងឆឹងភ្លាម នាងរត់ទៅអោបជើងរបស់គេ
" បងចេកឆឹង! ជួយគូររូបឲ្យអូនមួយ ស្អែកគ្រូដាក់ពិន្ទុប្រចាំខែណាៗៗ... " នាងអង្រួនជើងជាងឆឹង ឯជាងឆឹងឃើញបែបនេះគេអោនលើកពរអាជីង
" ស្អែកអូនដូរសាលាហើយ មិនបានរៀននៅទីនេះទៀតទេ! តោះបងជួយរៀបចំអ៉ីវ៉ាន់ " ជាងឆឹងពរអាជីងទៅបន្ទប់ ឯចាន់ក៏ទៅរៀបចំអ៉ីវ៉ាន់តែមុននឹងចេញទៅចាន់បានទៅលាប៉ាជាងឆឹងនឹងអ្នកភូមិ...។
+វីឡាត្រកូលវ៉ាងបូគេអង្គុយលេងហ្គេមលើសាឡុងទទួលភ្ញៀវ ឯប៉ាម៉ាក់បូបាននាំចាន់នឹងអាជីងចូលខាងក្នុងផ្ទះ បូគ្រាន់ឃើញចាន់នឹងវ៉ាលីភ្លាមគេជ្រុះទូរស័ព្ទពីដៃ
" នេះមានរឿងស្អីទៀតហើយ? ម៉េចបានគេនៅទីនេះ? "
" គេនឹងរើមកនៅទីនេះព្រមនឹងតួនាទីជាអ្នកបង្រៀនគួរឯង "
" ស្អីគេ! ចង់លេងស្អីទៀតហើយលោកវ៉ាង? "
" កូនបូ! ម៉េចនិយាយជាមួយប៉ាឯងបែបនេះ? ឆាប់សូមទោសប៉ាភ្លាម! "
" ខ្ញុំមិនបានខុស ហេតុអីត្រូវសូមទោសនោះ...ឆឹស " និយាយចប់គេរើសទូរស័ព្ទរួចដើរឡើងទៅបន្ទប់របស់ខ្លួន
" កុំខ្វល់ពីវា! អូនឆាប់ឲ្យអ្នកបម្រើរៀបចំបន្ទប់ឲ្យចាន់នឹងអាជីងទៅ! បងទៅងូតទឹកសិន "
" ចា៎បង! "
+បន្ទប់ចាន់
អាជីងគេងនៅលើគ្រែ ឯចាន់វិញអង្គុយសរសេរសៀវភៅកំណត់ហេតុបណ្តើរគេនឹកឃើញសកម្មភាពដែលបូធ្វើមកលើប៉ារបស់គេដោយពោលតិចៗម្នាក់ឯង« តើមានរឿងអ្វីរវាងគេនឹងលោកពូទៅ មើលទៅគេដូចជាស្អប់លោកពូណាស់! ហេ៎ចាន់នេះឯងគិតស្អីនឹងរឿងគ្រួសារគេទេ យើងគ្រាន់ជាអ្នកដ៏ទៃប៉ុណ្ណោះ! ឈប់គិតៗៗអាខួរក្បាលឆ្កួត...ចូលដេកវិញ » ចាន់បានទុកសៀវភៅនឹងបិទភ្លើង មុនគេងគេថើបអាជីងមួយខ្សឺតត្រង់ថ្ពាល់រួចក៏គេងទៅ...
![](https://img.wattpad.com/cover/290863174-288-k301930.jpg)
KAMU SEDANG MEMBACA
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Cerita PendekPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...