ភាគទី ០៨

260 27 0
                                    

មកហើយៗ❤️

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៨ 💞

-----------•••---------

" វ៉ាង យីបូ! នេះលោក... " ចាន់ស្រែកយ៉ាងខ្លាំង ធ្វើឲ្យបូដែលកំពុងបាញ់ហ្គេមជ្រុះទូរស័ព្ទពីដៃ

" ហើយវាស្អីឯង! ស្រែកឡើងយើងឡោះព្រលឹងអស់ហើយ... "

" ចេះមានមុខមកសួរទៀតហេ៎ស! អានេះហេ៎សដែលលោកថាងាយស្រួលនោះ ហើយម៉េចបានធ្វើមិនត្រូវមួយខ្ទង់សោះ... "

" ខ្ញុំគ្រាន់តែថាធ្វើបានតើ មានប្រាប់ថាធ្វើឲ្យត្រូវណា! ឃើញអត់ខ្ញុំធ្វើបានទាំងអស់នឹង... " បូលើកក្រដាសបង្ហាញចាន់ ឯចាន់ដកដង្ហើមធំរួចនិយាយបន្ត

" ល្អណាស់ៗ ធ្វើបានល្អ! លំហាត់លីមីតលោកប្រើរូបមន្តកុំផ្លេច ឯលំហាត់អាំងតេក្រាលលោកប្រើរូបមន្តអនុគមន៍! ហើយអានេះមួយទៀត លំហាត់ប៉ារ៉ាបូលលោកប្រើរូបមន្តអេលីប..."

" បានហើយៗ ឈប់តាប៉ែទៅ! យើងមិនចេះទេ ពេញចិត្តនៅ? ស្អែករកអាលំលំហាត់ស្រាលៗមកបង្រៀនមក... ចេញទៅដល់ម៉ោងហើយ... "

" បើអត់ចេះម៉េចមិនប្រាប់ពីដំបូង ខ្ញុំស្មានតែលោកពូកែមែន! ចាំបាច់កុហកធ្វើស្អី...មនុស្សចង្រៃ "

" នេះឯងជេរយើងហេ៎ស? "

" ត្រចៀកលោកខាងណាស្តាប់លឺថាខ្ញុំជេរលោក? "

" ទាំងសងខាងនឹង! "

" មានលឺឈ្មោះ វ៉ាង យីបូអត់? "

" អត់ "

" បើអត់លឺឈ្មោះលោកមានន័យថាខ្ញុំមិនបានជេរលោកទេ! ចំ...ជាភ្លើមែន! "

" នេះឯងជេរយើងទៀតហើយ! "

" ត្រចៀកលោកខាង... " បូនិយាយកាត់

" លឺទាំងសងខាង តែអត់មានឈ្មោះយើង! ចឹងឯងមិនបានជេរយើងទេ "

" ត្រូវហើយ! ឆ្លាតមែន...ចូលគេងទៅ! ខ្ញុំទៅហើយ" ចាន់បម្រុងនឹងដើរទៅ តែបូបានចាប់អោបចាន់ពីក្រោយយ៉ាងណែន

" នែ៎ក! លែងៗ...លែងខ្ញុំ...លែងភ្លាម! "

" ឯងគិតថាយើងល្ងង់ហេ៎ស ដែលឲ្យមនុស្សដែលជេរយើងចេញទៅងាយៗនោះ " បូចានប់បង្វែរចាន់មកទល់នឹងមុខខ្លួន

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Donde viven las historias. Descúbrelo ahora