ភាគទី ២១

217 30 0
                                    

មកហើយៗ❤️ ( មានពាក្យអីនិយាយទៅកាន់បូទេអ្នកទាំងអស់គ្នា អេតមីនបើកដៃឲ្យម៉ាសប្បាយបើធ្វើចរឹកចឹងៗអី😬 អាណិតចាន់ណាស់😭 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី២១ 💞

-----------•••--------

#ហាងកាហ្វេ

ជាងឆឹងនឹងសៀវសៀវបានណាត់គ្នា សៀវសៀវណាត់ជួបជាងឆឹងដើម្បីអញ្ញើញគេទៅចូលរួមពិធីមង្គលការនៅអាទិត្យក្រោយនេះ សៀវសៀវហុចធៀបការទាំងទឹកភ្នែក ឯជាងឆឹងមិនអាចធ្វើអ្វីបាននោះទេបានត្រឹមហុចក្រដាសជូតទឹកភ្នែកឲ្យនាងប៉ុណ្ណោះ...

" កុំយំមើល៎! ប្រយ័ត្នអត់ស្អាតណា ជិតក្លាយជាកូនក្រមុំគេផង " សៀវសៀវលឺបែបនេះនាងកាន់តែយំបន្ថែមទៀត ឯជាងឆឹងងាកឆ្វេងងាកស្តាំឃើញគេមើលមកច្រើនគេព្យាយាមបាំងមុខ

" បងឯងដឹងទេ...អ្ហឹកៗ...ខ្ញុំមិនបានស្រលាញ់...អ្ហឹកៗ...បងបូទេ! ខ្ញុំស្រលាញ់តែបងម្នាក់គត់តែប៉ុណ្ណោះ...អ្ហឹកៗ...បងឆឹងអូុនស្រលាញ់បង...ហីហី...អ្ហឹកៗ... " សៀវសៀវស្រែកយ៉ាងខ្លាំងធ្វើឲ្យអ្នកនៅទីនោះកាន់តែមើលមកកាន់ខ្លួន គេបានដាក់លុយកក្នុងមីនុយរួចក៏ដឹកដៃសៀវសៀវចេញទៅ...

លុះមកដល់ឡាន ជាងឆឹងបានប្រាប់ឲ្យសៀវសៀវឈប់យំតែនាងមិនព្រមឈប់សោះ

" បើនាងនៅតែយំទៀត ខ្ញុំនឹងមិននិយាយរកនាងមួយជីវិត...ឈប់យំភ្លាម "

" ឈប់ហើយ...អ្ហឹកៗ...អ្ហឹកៗ... "

" កុំឲ្យលឺសម្លេងឲ្យសោះ "

" ចា៎ស! អ្ហឹកៗ... " សៀវសៀវយកដៃខ្ទប់មាត់

" ពួកយើងមិនអាចទៅរួចទេសៀវសៀវ នាងត្រូវតែធ្វើតាមចាស់ទុំចាត់ចែងព្រោះលោកជាអ្នកមានគុណកុំធ្វើឲ្យលោកអាម៉ាសមុខដាច់ខាត... "

" បងឆឹង! បងនៅស្រលាញ់អូនទេ? "

" គឺៗ...គឺ... "

" គឺអ្វី? "

" គឺ...គឺវានៅដដែរ... "

" ពិតមែនហេ៎ស? "

" អឹម...តែហាមធ្វើអ្វីផ្តេសផ្តាសឲ្យសោះ ព្រោះគ្រួសារទាំងសងខាងសុទ្ធតែមានមុខមាត់ ស្តាប់បាននៅ? "

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Onde histórias criam vida. Descubra agora