ភាគទី ២៣

211 23 0
                                    

មកហើយៗ❤️( សម្រាប់ភាគនេះអេតមីនបានប្រើសញ្ញា***សម្រាប់ពាក្យមិនសមរម្យដែលមនុស្សវ័យ១៨ឆ្នាំចុះក្រោមមិនគួរអាន ព្រោះអេតមីនដឹងថាផេកអេតមីនប្រាកដជាមានមនុស្សវ័យ១៨ឆ្នាំចុះក្រោម ដូច្នេះអ្នកអានកាត់ន័យយល់ខ្លួនឯងទៅណា☺️)

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី២៣ 💞

-----------•••--------

#មន្ទីរពេទ្យ

បូមកដល់ពេទ្យភ្លាម គេរត់សម្តៅទៅសួរម្តាយគេនឹងយីហ្វាន...

" ម៉ាក់ៗ...ចាន់កើតអី? អាហ្វាន...ចាន់កើតអី? "

" ចាន់...ហីៗៗ... "

" អាហ្វានៗ... ចាន់កើតអី? ម៉េចមិនឆ្លើយ? ឯងថ្លង់ហេ៎សអាហ្វាន...ឭយើងសួរឯងទេ? " បូអង្រួនស្មារយីហ្វាន

" គាត់...គាត់ចេញឈាមតាមក្រពះ ទឹកចូលសួតធ្ងន់ធ្ងរ...ឥលូវពេទ្យកំពុងពិនិត្យ " លឺបែបនេះបូដើរទៅមុខទ្វារបន្ទប់សង្គ្រោះបន្ទាន់ គេអង្គុយផ្អែកនឹងទ្វារស្រក់ទឹកភ្នែកម៉ាត់ៗ ចំណែកជាងឆឹងអង្គុយអោបអាជីងនឹងសៀវសៀវដែលកំពុងយំ ឯប៉ាបូអង្គុយមើលរូបចាន់ក្នុងទូរស័ព្ទស្រក់ទឹកភ្នែកលើអេក្រង់ទូរស័ព្ទ ឯយីហ្វានក្តោបមុខយំដាក់ជញ្ចាំង ចំណែកម៉ាក់បូអង្គុយហិតប្រេងខ្យល់ទាំងទឹកភ្នែក....

#៥ម៉ោងក្រោយមក

គ្រូពេទ្យបានចេញបន្ទប់សង្គ្រោះបន្ទាន់ ទាំងទឹកមុខហាក់មិនមានសង្ឃឹមសោះ ពួកគេរត់សម្តៅទៅកាន់គ្រូពេទ្យគ្រប់ៗគ្នា...

" លោកគ្រូពេទ្យ! តើចាន់អស់អីហើយមែនទេ? "

" ការបូមទឹកចេញពីសួតនឹងដេរក្រពះបានជោគជ័យហើយ តែគេបិះនឹងផុតទៅហើយតែចង្វាក់បេះដូងគេត្រឡប់មកវិញគេប្រហែលមិនទាន់ចង់ចាកចេញពីអ្នកទាំងអស់គ្នាឡើយ... " គ្រប់គ្នាចាប់ញញឹមឡើងវិញនឹងលើកដៃជូតទឹកភ្នែក តែ...

" មានរឿងមួយដែលខ្ញុំត្រូវប្រាប់អ្នករាល់គ្នា "

" រឿងអ្វីលោកគ្រូពេទ្យ? "

" គេមានផ្ទៃពោះ ទារកបាន៣សប្តាហ៍ហើយ "

" ថាម៉េច? " ស្រែកព្រមៗគ្នា

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now