មកហើយៗ❤️ ( ជឿអេតមីននៅថាអត់កំសត់ទេ😪🤧 )
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី៣ 💞
-----------•••---------
+វិទ្យាល័យ
បន្ទាប់ពីបញ្ចប់ម៉ោងរៀន ចាន់នឹងជាងឆឹងបាននាំគ្នាទៅបណ្ណាល័យដើម្បីស្រាវជ្រាវមេរៀននឹងលំហាត់សម្រាប់ត្រៀមប្រឡងបញ្ចប់ឆ្នាំទី១២។ ពួកគេមកដល់បណ្ណាល័យភ្លាមអ្នកគ្រូបណ្ណាល័យបានប្រើពួកគេឲ្យជួយបោសសំអាតបន្ទប់នឹងរៀបចំសៀវភៅឲ្យមានរបៀប...
ពេលចាន់ឈោងយកសៀវភៅនៅថតខាងលើ ជាងឆឹងក្រឡេកភ្នែកឃើញស្នាមរបួសនៅលើចង្កេះចាន់ ភ្លាមនោះជាងឆឹងទម្លាក់សៀវភៅស្ទុះទៅលាត់អាវចាន់ក៏ឃើញស្នាមរបួសពាសពេញខ្នង
" ជាងឆឹង! នេះឯងធ្វើស្អីនឹង! " ចាន់ចាប់ដៃជាងឆឹងចេញ
" នេះអាឪចុងឯងវាយទៀតហើយហេ៎ស! ម៉េចបានបណ្តោយឲ្យគាត់វាយឯង ម៉េចមិនរត់មកផ្ទះយើងមក! ហើយចុះជីងជីងនាងមិនអីទេ? "
" ជីងជីងមិនអីទេ! យើងមិនចង់រំខានគ្រួសារឯងទៀតនោះទេ ហើយវាស៊ាំទៅហើយដែលត្រូវគាត់វាយនោះ " ចាន់ញញឹមដាក់ជាងឆឹង រួចបន្តរៀបចំសៀវភៅ ភ្លាមនោះស្រាប់តែ...
" ចាន់ៗ! ចាន់...ចាន់...ម៉ាក់ឯងៗ...ម៉ាក់ឯងត្រូវប៉ូលីសចាប់ខ្លួនហើយ... ចាន់គ្រាន់លឺបែបនេះសៀវភៅជ្រុះពីដៃ គេរត់យ៉ាងលឿនចេញពីទីនោះ...
+ផ្ទះចាន់
នៅផ្ទះចាន់មានមនុស្សជាច្រើនឈរមើល នឹងមានប៉ូលីសពីរបីនាក់កំពុងពិនិត្យសាកសព ឯចាន់មកដល់ភ្លាមគេស្ទុះចូលក្នុងផ្ទះតែក្រុមប៉ូលីសមិនឲ្យចូល
" ពូប៉ូលីសខ្ញុំជាកូនម្ចាស់ផ្ទះនេះ! តើមានរឿងអ្វីបានចាប់ម៉ាក់ខ្ញុំ? ខ្ញុំចង់ជួបម៉ាក់ខ្ញុំលែង...លែងខ្ញុំទៅ...លែង " ចាន់ព្យាយាមរើចេញពីដៃប៉ូលីស ភ្លាមនោះប៉ូលីសម្នាក់បានដើរចេញពីផ្ទះជាមួយម៉ាក់ចាន់ដែដៃរបស់ម៉ាក់គេត្រូវបានជាប់ខ្នោះ
ម៉ាក់ចាន់ឃើញចាន់ គាត់សុំប៉ូលីសនិយាយកូនរបស់គាត់ ប៉ូលីសក៏យល់ព្រម
" ម៉ាក់! ម៉ាក់តើមានរឿងអ្វីម៉ាក់ ហេតុអ្វីបានម៉ាក់ត្រូវគេចាប់បែបនេះ? ប្រាប់មកម៉ាក់ៗ... " ចាន់អង្រួនស្មារម្តាយខ្លួនទាំងទឹកភ្នែក
VOCÊ ESTÁ LENDO
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
ContoPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...