ស្វាគមន៍រឿងថ្មី💝 រឿងនេះសើចពីដើមរហូតដល់ចប់ជឿអេតមីនទៅ😂 រីករាយអានភាគមួយទាំងអស់គ្នា❤️
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី១ 💞
-----------•••---------
+វិទ្យាល័យចំណេះដឹងទូទៅថ្ងៃនេះជាថ្ងៃដែលខាងសាលាបិទឈ្មោះបេក្ខជនដែលជាប់ក្នុងការប្រឡងជ្រើសរើសសិស្សពូកែដោយមានសិស្សឈ្មោះប្រជ្រៀតគ្នាយ៉ាងច្រើនដើម្បីរកមើលឈ្មោះខ្លួននៅលើក្តារខៀនដែលមានសិស្សខ្លះរកឈ្មោះមិនឃើញស្រក់ទឹកភ្នែកដើរចេញពីទីនោះ ឯខ្លះទៀតបានឃើញឈ្មោះរបស់ខ្លួនបានលោតសប្បាយអរពេញនឹង...
ងាកមកមើល ក្មេងប្រុសម្នាក់រាងខ្ពស់ស្លៀកឈុតសិស្សសាលាពាក់វ៉ែនតាគេជាសិស្សពូកែប្រចាំថ្នាក់ទី១២(ក) គឺស៊ាវ ចាន់។ គេដើរមួយៗទៅកាន់ក្តារខៀនដើម្បីរកឈ្មោះរបស់ខ្លួន តែមិនឃើញឈ្មោះរបស់គេនោះទេ
" ហេ៎! ម៉េចមិនហៅយើងមកដែរ? ឃើញឈ្មោះនៅ? " ជាងឆឹងជាមិត្តចាន់បានមកដល់កៀកស្មារចាន់
" មិនមានឈ្មោះយើងទេ "
" ថាម៉េច? វាមិនដែរហា៎! ចៀសទុកឲ្យយើងរកមើលៗ ឯងជាសិស្សពូកែណាវាមិនដែលឯងធ្លាក់... " ជាងឆឹងព្យាយាមរកឈ្មោះចាន់ តែរកមិនឃើញ
" ពិតជាមិនឃើញមែន...អេ៎ៗឈប់សិននេះគឺឈ្មោះ វ៉ាង យីបូតើ! គេប្រលងប្រចាំខែមិនជាប់ផង ម៉េចបានប្រលងជាប់សិស្សពូកែនោះ...មកៗទៅសួរនាយកជាមួយយើង " ជាងឆឹងដឹកដៃចាន់តែចាន់...
" ម៉េចមិនដើរមក? មកទៅសួរនាយកជាមួយយើង? "
" មិនបាច់ទេ! ធ្លាក់ក៏ធ្លាក់ទៅ កុំឲ្យតែធ្លាក់បាក់ឌុបបានហើយ! មកទៅញាុំបាយថ្ងៃត្រង់វិញ " ចាន់ញញឹមទៅកាន់ជាងឆឹងរួចដឹកដៃគេទៅតូបអាហារក្នុងសាលា
" តែ...តែចាន់ឯងគួរទៅសួរ... "
" មិនអីទេ កុំឲ្យមានរឿងវែងឆ្ងាយអី! តោះទៅញាុំបាយ! " ចាន់ទាញដៃជាងឆឹងរត់សម្តៅទៅតូបអាហារ ឯជាងឆឹងរត់តាមចាន់ទាំងទឹកមុខមិនអស់ចិត្ត
+តូបអាហារ
ចាន់បានយកប្រអប់បាយដែលមានតែបាយគ្មានម្ហូប ឯជាងឆឹងបានដើរទៅកម្មង់ម្ហូបសម្រាប់ញាុំជាមួយបាយដែលចាន់ដាក់មក
ESTÁS LEYENDO
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Historia CortaPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...