ភាគទី ៣១

218 20 0
                                    

មកហើយៗ❤️ ( អេតមីនស្អប់ចាន់ហើយ ទោះសងសឹកយ៉ាងណាក៏មិនត្រូវធ្វើបែបនេះដែរ😠 )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៣១ 💞

-----------•••-------

#មន្ទីរពេទ្យ

បូបានមករកពេទ្យ ដោយសារអាការៈក្អួតចង្អោរមិនបាត់សោះ គេអង្គុយលើកៅអីរង់ចាំក៏ក្រឡេកភ្នែកឃើញចាន់ដើរចូលបន្ទប់ដុកទ័រធំ គេក៏ដើរទៅបន្ទប់នោះព្យាយាមស្តាប់តែស្តាប់មិនលឺអ្វីសោះ

#១០នាទីក្រោយមក

បូអង្គុយចាំចាន់នៅកៅអីខាងមុខបន្ទប់ ឯចាន់បើកទ្វារចេញមកក៏ឃើញបូ

" ម៉េចបានលោកនៅទីនេះ? "

" អូនមកទីនេះធ្វើអី? "

" គឺខ្ញុំមកយកថ្នាំលេប "

" ថ្នាំ? អូនឈឺអី? "

" ថ្នាំជំនួយឈាម ក្រោយរំលូតកូន... "

" រំលូតកូន? "

" ត្រូវហើយ! ខ្ញុំប្រាប់លោកហើយ ខ្ញុំលាហើយ " ចាន់បម្រុងដើរចេញតែបូចាប់ដៃសួរ

" កូនអ្នកណា? "

" ហឺយ! ខ្ញុំក៏មិនដឹងថាប៉ានេះជាអ្នកណាដែរ ព្រោះវាមានច្រើនអ្នកពេក រួមទាំងលោកទៀតផង...ចឹងហើយ! ខ្ញុំក៏យកវាចេញតែម្តងទៅ... "

" នេះហេ៎សចាន់! ចាន់របស់ខ្ញុំមិនសាហាវដល់ថ្នាក់នឹងទេ ឯងមិនមែនជាចាន់របស់យើងទេ... "

" ត្រូវហើយ! ខ្ញុំមិនមែនជារបស់លោកតែម្នាក់ទេ តែខ្ញុំសម្រាប់មនុស្សច្រើនណាស់... "

" អូនចង់សាកល្បងបងមែនទេចាន់? កូនយើងនៅជាមួយអូនមែនទេ? "

" ហេ៎! ភ្ញាក់ឡើង...ខ្ញុំមិនមែនតារាសម្តែងទេ...ខ្ញុំពិតជាបានយកកូននឹងចេញពិតមែន បើមិនជឿលោកអាចទៅសួរពេទ្យបាន...តែថាលោកកុំបាច់ពិបាកចិត្តអី ព្រោះកូននឹងមិនប្រាកដជាកូនរបស់លោកទេ...ហឺយ! ទុកវាធ្វើស្អីបើរកឪមិនឃើញដដែរនឹង... "

« ផាច់... »

បូបានទះចាន់មួយកំភ្លៀងឭសូរយ៉ាងខ្លាំង ធ្វើឲ្យមានស្នាមបាតដៃជាប់ថ្ពាល់ចាន់...

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Où les histoires vivent. Découvrez maintenant