ភាគទី ០៥

282 37 0
                                    

#រឿងថ្មីនេះដូចបាត់អ្នកអានអស់អាលីង☹️😢

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៥ 💞

-----------•••---------

   +ផ្ទះចាន់

   ថ្ងៃនេះជាថ្ងៃអាទិត្យចាន់ឈប់សម្រាកពីរៀន រៀងរាល់ថ្ងៃឈប់សម្រាកគេតែងតែក្រោកពីព្រលឹមដាំផ្កា

   នៅមុខនឹងក្រោយផ្ទះចាន់សម្បូរទៅដោយគ្រប់ប្រភេទ ពិសេសផ្កាឈូករ័ត្ន។ ប៉ាម៉ាក់បូចុះពីឡានដើរសម្តៅមកមុខផ្ទះចាន់ ឯចាន់លឺសម្លេងឡានគេក៏ដើរមកមើល

" លោកពូ! " ចាន់ទម្លាក់ចបបង្គីចុះ រួចស្ទុះទៅបើកទ្វារយ៉ាងលឿន

" នេះហេ៎សផ្ទះឯង! ផ្ទះឯងពេលភ្ញៀវទម្លាប់ឲ្យគេឈរមុខផ្ទះចឹងហេ៎ស! " ម៉ាក់បូលឺប៉ាបូនិយាយបែបនេះគាត់វាយប៉ាបូមួយដៃតិចៗ

" អា៎!អូ៎... សូមទោសផងបាទ! អញ្ជើញចូលក្នុងអង្គុយលេងខាងក្នុងបាទ " ម៉ាក់បូចូលដល់ផ្ទះចាន់មើលការតុបតែងផ្ទះរបស់គេស្អាតនឹកស្មានមិនដល់ ឯប៉ាបូវិញដើរមើលគ្រប់កន្លែងនៃផ្ទះចាន់

" នេះឯងរៀបចំខ្លួនឯងហេ៎ស? " ប៉ាបូ

" បាទ! លោកពូ " បន្ទាប់ដើរមើលចប់ ប៉ាម៉ាក់បូអង្គុយលើកៅអីឈើដែលមានរចនាចម្លាក់ផ្កាអមនឹងត្រនាប់អង្គុយប៉ាក់ផ្កាក្រហមឆ្អៅដោយស្នាដៃចាន់

" ផ្ទះឯងតូចមែនតែការតុបតែងស្អាតជាងវីឡាផ្ទះខ្ញុំទៅទៀត! " ម៉ាក់បូ

" បាទ! អរគុណលោកស្រី! អត់ទោសបាទតើលោកពូនឹងលោកស្រីមកផ្ទះខ្ញុំមានការអ្វីដែរ? "

" អើ គឺថាពូយកលុយដែលឯងខ្ចីមកឲ្យ! ចុះឯងមានលេខទូរស័ព្ទអាពួកនឹងអត់ បើមានតេហៅវាមកឥលូវមក! "

" មិនចាំបាច់រំខានដល់លោកពូនឹងលោកស្រីក៏បានដែរបាទ! "

" ឯងក្មេងណាស់បើវាបោកម៉េចទៅ! ត្រូវមានក្រដាសស្នាមអីត្រឹមត្រូវ តេហៅវាមកពូអ្នកចាត់ការសងឲ្យ " ចាន់ទាញទូរស័ព្ទខលទៅពួកទារបំណុល...

   មួយសន្ទុះក្រោយមក ពួកទារបំណុលក៏មកដល់...

" មានលុយសងហើយហេ៎សអាល្អិត...ហាហាស " ភ្លាមនោះគេក្រឡេកភ្នែកឃើញប៉ាម៉ាក់បូ

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Tempat cerita menjadi hidup. Temukan sekarang