ភាគទី ០៧

246 27 0
                                    

មកហើយៗ❤️ ( ជួបគ្នាភាគបន្តនៅថ្ងៃសៅរ៍ )

រឿង រង់ចាំក្តីស្រលាញ់💔

💞 ភាគទី៧ 💞

-----------•••---------

   បន្ទាប់ពីញាុំបាយព្រឹករួច បូគេបម្រុងនឹងជិះម៉ូតូទៅរៀនតែ...

" បូ! កូនឯងឌុបចាន់ទៅរៀនផង ពូហុងត្រូវជូនម៉ាក់នឹងអាជីងទៅសាលាចុះឈ្មោះ ហើយពេលចេញពីសាលាចាំឌុបចាន់មកផង... "

" ឡើងមក! " បូមិនហ៊ានប្រកែកជាមួយម៉ាក់គេទេ

" ឡើងទៅក្មួយ! កុំបារម្ភពីអាជីងអី មីងចាត់ការឲ្យ "

" អរគុណអ្នកមីងខ្លាំងណាស់! " ចាន់លើកដៃសំពះម៉ាក់បូ ឯម៉ាក់បូលើកដៃអង្អែលក្បាលចាន់ថ្នមៗ

" ទៅចុះក្មួយ! " ចាន់សំពះលាម៉ាក់បូនឹងបានឡើងជិះម៉ូតូបូ បូក៏បើកម៉ូតូចេញទៅ ឯម៉ាក់បូនឹងអាជីងក៏ឡើងចេញទៅបាត់ដូចគ្នា

   នៅតាមផ្លូវបូបើកម៉ូតូលឿនខ្លាំង ធ្វើឲ្យចាន់ភ័យមិនស្ទើរព្យាយាមកាន់ម៉ូតូឲ្យជាប់ ឯបូឃើញបែបនេះគេជិះចាប់ហ្រ្វាំងៗធ្វើឲ្យមុខចាន់ប៉ះនឹងខ្នងបូមួយទំហំតែដៃនៅតែកាន់ម៉ូតូជាប់...

  
   +វិទ្យាល័យ

   សិស្សទាំងអស់ខ្សឹបខ្សាវគ្នាបន្ទាប់ពីបានឃើញចាន់ជិះម៉ូតូជាមួយបូ...

   បន្ទាប់ពីចប់ម៉ោងពេលព្រឹក ចាន់នឹងជាងឆឹងអង្គុយញាុំបាយដូចរាល់ដង

" ម៉េចបានឯងជិះម៉ូតូជាមួយអាមុខសនោះចឹង? វាមានធ្វើបាបឯងទេ? " ជាងឆឹង

" គេមិនបានធ្វើបាបយើងទេ! ម៉ាក់គេឲ្យគេជូនយើងមកនឹង...ញាុំទៅអាល៎ចូលបណ្ណាល័យបន្ត គ្នាចង់ខ្ចីសៀវភៅលំហាត់ស្រាលៗដើម្បីបង្រៀនគេ.. "

   បន្ទាប់ពីញាុំបាយរួច ចាន់នឹងជាងឆឹងបានទៅបណ្ណាល័យ ពេលអានសៀវភៅចប់ចាន់បានខ្ចីសៀវភៅអនុរក្សពីរក្បាលដែលសុទ្ធសឹងជាលំហាត់ស្រាលៗសម្រាប់បង្រៀនបូ... ។ ជាងឆឹងបានដើរទៅទិញនំនឹងទឹក ឯចាន់អង្គុយចាំជាងឆឹងនៅបង់ក្រោយសាលាម្នាក់ឯង...ស្រាប់តែកូនចៅបូដើរសម្តៅមករកចាន់កញ្ឆក់យកសៀវភៅពីចាន់ហែកចោលគ្មានសល់ ឯចាន់ព្យាយាមដណ្តើមមកវិញពេលនោះកូនចៅបូម្នាក់បានក្របួចកអាវចាន់នឹងបានដាល់ចាន់ពីរដៃចំថ្ពាល់ខាងឆ្វេងធ្វើឲ្យមានស្នាមជាំជិតបបូរមាត់ ភ្លាមនោះបូក៏មកដល់...

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Où les histoires vivent. Découvrez maintenant