មកហើយៗ❤️ ( ផ្ទំលក់អស់ហើយទេដឹងថ្មាលនេះ😆 )
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី៤ 💞
-----------•••---------
+វិទ្យាល័យ
ចាន់អង្គុយភ្លឹកនៅលើបង់ម្នាក់ឯង ឯជាងឆឹងឃើញចាន់ក៏ដើរសម្តៅទៅរក
" យើងខំដើររកឯង តាមពិតមកអង្គុយនៅនេះសោះ! ថ្ងៃនឹងកើតអី? យើងមើល៎ទៅឯងភ្លឹកៗពិបាកចិត្តរឿងអ្វីនឹង? "
" យើងមិនអីទេ គ្រាន់លំហាត់ខ្លះវាពិបាកដោះស្រាយពេកនឹងណា..."
" អឹម មែនតើឥលូវគ្រូដាក់លំហាត់ពិបាកៗណាស់... " ពួកគេទាំងពីរកំពុងជជែកគ្នា ភ្លាមនោះមានបុរសចំណាស់ម្នាក់ដើរសម្តៅមកកាន់ពួកគេ
" សួស្តីកម្លោះទាំងពីរ! "
" អូ៎! ជម្រាបសួរលោកពូ តើមានអ្វីឲ្យក្មួយជួយដែរ? " ចាន់នឹងជាងឆឹងលើកដៃសំពះ
" ទេៗ មិនមានទេ! ពីរនាក់ឯងម្នាក់ណាឈ្មោះ ស៊ាវ ចាន់? " ចាន់មើលមុខជាងឆឹងព្រមនឹងចងចិញ្ចើមឆ្ងល់
" បាទគឺខ្ញុំ ស៊ាវ ចាន់! តើលោកពូមានការអ្វីជាមួយខ្ញុំដែរ? "
" គឺថានែ៎ក! គឺថាខ្ញុំជាប៉ារបស់ វ៉ាង យីបូ! " ចាន់នឹងជាងឆឹងមើលមុខគ្នាទៅវិញទៅមក
" គឺថាខ្ញុំមករកឯងនេះ គឺខ្ញុំចង់មកសូមទោសរឿងកាលប្រឡងសិស្សពូកែវាជាកំហុសខ្ញុំដែលសូកប៉ាន់នាយកសាលាឲ្យប្តូរឈ្មោះសិស្សដែលជាប់មកឲ្យកូនប្រុសរបស់ខ្ញុំ ហើយក៏មិននឹកស្មានថាដកប៉ះចំឈ្មោះឯងបែបនេះសោះ... "
" វាមិនអីទេលោកពូ! វាជារឿងកន្លងហួសហើយ លោកពូកុំគិតវាក្នុងចិត្តអី ហើយខ្ញុំក៏មិនបានខឹងអ្វីព្រោះវាជាទឹកចិត្តឪពុកដែលចង់ឲ្យកូនមានឈ្មោះល្អប្រសើរ " ចាន់ញញឹមទៅកាន់ប៉ាបូ
" ត្រូវហើយពូមករកឯងមានរឿងសំខាន់មួយទៀត! ពូចង់ពឹងឯងឲ្យជួយបង្រៀនគួរដល់កូនបូ... "
" ថាម៉េច? ខ្ញុំមិនឲ្យចាន់ទៅទេ ពូរកអ្នកផ្សេងចុះ! មកចាន់ទៅថ្នាក់វិញ "
" នែ៎កឈប់សិន! គឺថាពូគ្រាន់ចង់ពឹងឲ្យក្មួយបង្រៀនវាឲ្យបានត្រឹមជាប់ទី១២បានហើយ មិនបាច់ចាំនិទ្ទេសល្អស្អីទេ! ក្មួយគិតយ៉ាងម៉េចដែរ? "
![](https://img.wattpad.com/cover/290863174-288-k301930.jpg)
KAMU SEDANG MEMBACA
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Cerita PendekPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...