មកហើយៗ❤️ ( ហ្រ្វីឲ្យមួយភាគ សរសេរហើយខ្ចិលទុក😊 )
រឿង រង់ចាំក្តីស្រលាញ់💔
💞 ភាគទី២៩ 💞
-----------•••-------
#វីឡាត្រកូលហុង
" ប៉ាៗម៉េចបានធ្វើចឹង? កូនមិនស្រលាញ់លោកបូនឹងទេ... " វៃវៃ
" តែគេល្អណាស់...ប៉ាពេញចិត្តគេ " លោកហុង
" តែកូនមិនបានស្រលាញ់គាត់ទេ... " វៃវៃ
" មែនហើយប៉ា! ម៉េចបានប៉ាធ្វើបែបនេះ? " លីគ័រ
" គឺប៉ាមិនចង់បែកទ្រព្យនឹងណា... "
" ទ្រព្យសម្បត្តិសំខាន់ជាងកូនមែនទេ? ប៉ាៗ... " វៃវៃរលីងរលោង
" មែនហើយប៉ា! ឲ្យវៃវៃវាជ្រើសរើសដោយខ្លួនឯងទៅ "
" មិនបាន! ប៉ាបាននិយាយហើយមិនអាចលេបសម្តីទេ...ឯងត្រូវទាក់ទងនឹង វ៉ាង យីបូដាច់ខាត... "
" ប៉ាៗ...ហីៗ...កុំស្អប់ប៉ាៗហើយ...ហីៗ...ហីៗ... " វៃវៃរត់ទៅបន្ទប់នាងទាំងទឹកភ្នែក ឯលីគ័រមិននិយាយអ្វីក៏ដើរទៅបន្ទប់ខ្លួនដែរ ឯលោកហុងលើកមើលរូបថតប្រពន្ធគាត់អោបជាប់នឹងទ្រូង
" អូនមើលកូនអូនចុះ...ចចេសរឹសរូសយ៉ាងណា?...បងគ្រាន់ចង់រកបុរសម្នាក់មកមើលថែនាងជំនួសបងប៉ុណ្ណោះ តែនាងបែរជាខឹងនឹងបងទៅវិញ...ហឺយ! បងមិនដឹងថារស់បានយូរប៉ុន្មានទេ? បើបេះដូងបងឧស្សាហ៍ធ្វើទុក្ខណាស់ មិនដឹងថាបងនឹងទៅរកអូនពេលណាទេ...ទើបបងគិតគូរឲ្យនាងឲ្យហើយ... " លោកហុងអោបរូបប្រពន្ធយ៉ាងណែន
#បន្ទប់វៃវៃ
វៃវៃនាងយំឡើងហើមភ្នែក ឯដៃនាងកាន់នាមប័ណ្ណយីហ្វាន
" ម៉េចក៏មិននិយាយអី? លោកស្រលាញ់ខ្ញុំអត់? ខ្ញុំគិតថាខ្ញុំឆ្កួតហើយ...ខ្ញុំស្រលាញ់លោកហើយអាមនុស្សទឹកកក... ខ្ញុំចង់ជួបលោកណាស់...ចង់អោបលោកណាស់... " វៃវៃគេងអោបនាមប័ណ្ណយីហ្វាន
ងាកមកមើលយីហ្វានវិញ រឿងវៃវៃនឹងបូតាមលងគេរហូតធ្វើឲ្យគេគ្មានអារម្មណ៍ធ្វើការសោះ
" ហឺយៗ! អាខួរក្បាលឆ្កួត ឯងគិតស្អី? " យីហ្វានយកដៃញីក្បាល
ESTÁS LEYENDO
រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )
Historia CortaPage: Bunny Wifi 🇰🇭 « កុំនិយាយពាក្យរង់ចាំទៅកាន់នរណាម្នាក់ដែលអ្នកមិនប្រាកដជាមួយគេ វាអាចធ្វើឲ្យគេឈឺចាប់បាន។ តែបើអ្នកប្រាកដជាមួយគេហើយ តែមិនបានប្រាប់ទៅកាន់គេ វាអាចធ្វើឲ្យអ្នកស្តាយក្រោយនឹងបាត់បង់គេជារៀងរហូត » « រង់ចាំបងណា!....បាទ/ចាសខ្ញុំយល់ព្រម.....ឈប...