គេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យក ឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន។ ព្រោះតែធ្លាប់បានសន្យាជាមួយគ្នាថាបើមានម្នាក់មានកូនប្រុស ហើយម្នាក់ទៀតមាននកូនស្រីធំឡើងនឹងឲ្យពួកគេរៀបការជាមួយគ្នា។ រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមានកូនជាមួយគ្នាយ៉ាងម៉េចបានទៅ? គ្រប់គ្នាចាប់ផ្ដើមឆ្ងល់នៅពេលដែលលេចឮដំណឹងមកថាកូនស្រីពៅរបស់ក្រុមហ៊ុនម៉ាណូបាននោះគឺ ឡាលីសា ម៉ាណូបាន។ ដំណឹងបានលេចលឺទូទាំងប្រទេសធ្វើឲ្យប្រុសជាច្រើនមានការខកចិត្តយ៉ាងខ្លាំងហើយអ្វីដែលកាន់តែសោកស្ដាយនោះគឺថា កូនកំលោះរបស់នាយកប្រតិបត្តិស្រស់ស្អាតវ័យក្មេងជាមនុស្សស្រីទៅវិញ។
"អត់ទេ លោកប៉ាខ្ញុំមិនព្រមរៀបការទេ ហើយគេជាមនុស្សស្រីណាធ្វើស្អីកើតទៅលោកប៉ា!!?"
"ក្រែងវាជាជំនាញឯងស្រាប់ទៅហើយអី! អាកូនជើងល្អ"
"អ្នកម៉ាក់ បងស្រី បងថ្លៃនេះ...?" ការតម្លើងសរសៃរកដាក់គ្នារវាងកូនពៅកំពូលខូចនិងលោកឪពុក នាងតូចរាងស្ដើងងាករកជំនួយតែគ្មានអ្នកឆ្លើយតបនឹងនាងនោះទេ។
"មើលគំរូបងឯងទៅ លើលោកនេះអ្វីក៏អាចកើតឡើងបានដែរ បងស្រីរបស់ឯងក៏ជាគូរស្នេហ៍ប្ដីប្រពន្ធស្រលាញ់ភេទដូចគ្នាដែរ នៅតែអាចមានកូនបាន សម្បត្តិត្រឹមឯងវាគ្មានអី អស្ចារ្យនោះទេ" លោកម៉ាណូបាននិយាយ។
"ខ្ញុំមិនព្រម! យ៉ាងណាខ្ញុំមិនរៀបការទេ! ហើយការណាត់ជួបក៏ខ្ញុំមិនទៅដែរ ប៉ានិងម៉ាក់ដោះស្រាយខ្លួនឯងទៅ" នាងនិយាយរួចក៏ទាញសោរឡានដើរចេញទៅបាត់។
"លីសា ឯងឆាប់មកវិញភ្លាម ឡាលីសា ម៉ាណូបាន!"
"បានហើយបងបណ្ដោយតាមគេសិនទៅ" ម៉ាក់លីសានិយាយ
"គេមិនដឹងថាគូរដណ្ដឹងគេមុខបែបណាផង ក៏ប្រញាប់បដិសេធបាត់ទៅហើយ" ជីស៊ូជាកូនស្រីច្បងហើយមានប្រពន្ធឈ្មោះជេននី ជាគូស្នេហ៍ភេទដូចគ្នាដែលកំពុងល្បីនៅក្នុងសង្គមមួយនេះ កាលពីដំបូងក៏គ្មានអ្នកណាទទួលស្គាល់ស្នេហាពួកគេដែរ សូម្បីតែប៉ាម៉ាក់របស់ពួកគេ។ ជីស៊ូក៏ធ្លាប់ជាមនុស្សសាវាដែរ តែគ្រប់យ៉ាងត្រូវបានកែប្រែក៏ព្រោះតែចំណងអាពាហ៍ពិពាហ៍ ម្យ៉ាងទៀតឆេយ៉ុងអ្នកណាមិនល្បីអារឿងឆ្នាស់ឆ្នើម បើនិយាយពីរឿងជេរវិញ ជេរមិនឈ្នះហែកមាត់ចោល នេះហើយជាអាវុធដែលអាចបង្រ្គាបជីស៊ូបាន។ ដើមឡើយឪពុកម្ដាយក្មេកក៏មិនសូវពេញចិត្តនឹងជេននីណាស់ណាដែរ ប៉ុន្តែក្រោយពីឃើញឥទ្ធិពលរបស់ជេននីអាចកាច់បំបាក់ចរឹកសាវា រឹងរួសរបស់អាកូនក្បាលខូច។ ពួកគាត់ក៏បានបើកចិត្តទទួលយកជេននីជាកូនប្រសារស្របច្បាប់ កន្លងមករយៈពេលមួយឆ្នាំជេននីក៏មានផ្ទៃពោះជិតគ្រប់ខែល្មម។
YOU ARE READING
កិច្ចសន្យាស្នេហ៍
Romanceគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?