"ភ្ញាក់ឡើង"
"អូយ! មកដាស់ស្អីនឹងចេញទៅ" ឆេយ៉ុងនិយាយទាំងបិទភ្នែកខណៈពេលដែល លីសាព្យាយាមដាស់នាង។
"អត់ទេដល់ពេលហើយថ្ងៃនេះអូនត្រូវធ្វើតាមបញ្ជាបង ងើបមក!" លីសាទាញភួយចេញពីឆេយ៉ុង
"ធ្វើស្អីនាង នេះម៉ោងទើបតែ៤ទេ នាងមកដាស់ខ្ញុំធ្វើអីអាស្វាឆ្កួត" នាងងើបបើកភ្នែកមើលទៅនាឡិកា។
"សិរីសួស្តីណាស់ងើបមកជេរយកតែម្តង"
"កុំមករំខានមើល"
"អូនភ្លេចហើយឬថាថ្ងៃនេះអូនត្រូវធ្វើតាមបងគ្រប់យ៉ាង"
"នេះម៉ោង៤ណា ភ្ញាក់ពេលនឹងធ្វើអី?!!"
"ទៅធ្វើអីឲ្យបងញ៉ាំនោះអី"
"ម៉ោង៤នឹងអី ហើយញ៉ាំចូលដែរ"
"មិនមែនញ៉ាំពេលនេះទេ តែទុកសំរាប់ឡើងភ្នំ"
"ល្បយ៎!! ឡើងភ្នំ?" ឆេយ៉ុងស្វាងចេសដូចគេជះទឹកពេលលឺថាឡើងភ្នំ។
"នឹងហើយយ៉ាងម៉េច?"
"នាងលេងសើចទេដឹង" ឆេយ៉ុងស្រែកសួរបញ្ជាក់។
"មិនលេងសើចទេ បងរៀបចំរួចហើយថ្ងៃនេះពួកយើងទៅឡើងភ្នំហើយសម្រាកនៅលើភ្នំមួយយប់"
"នេះនាង...មិនបាច់ដល់ថ្នាក់នឹងទេដឹង!!"
"អូនខ្លាចមែនទេ!!? ប៉ុន្តែបើខ្លាចក៏មិនអីដែលពួកយើងនៅផ្ទះរួចធ្វើអីផ្សេងក៏បាន"
"អីផ្សេងនឹងជាអ្វី?"
"ហាត់ប្រាណលើប្រាណ"
"ហាត់ប្រាណលើប្រាណ...នាងចង់សម្លាប់ខ្ញុំឬ?"
"បងម៉េចនឹងសម្លាប់ប្រពន្ធខ្លួនឯងទៅ"
"អូខេ! ឡើងភ្នំ" ឆេយ៉ុងមុខក្រញ៉ូវទាំងងងុយគេង។
"ខ្លាចនោះខ្លាច! បងទេជាអ្នកបញ្ចេញកម្លាំងខ្លាំងជាងអូននោះ" លីសាគ្រវីក្បាលហួសចិត្តនិងឆេយ៉ុង។
នៅផ្ទះបាយ....
"ចាននៅណាចេះ បាយ...ត្រូវហើយបាយ" ឆេយ៉ុងដើរវិលជុំវិញផ្ទះបាយព្រោះតែអត់ងងុយ។
"នេះបានញ៉ាំឬអត់នឹង? "លីសាដើរមកឈរផ្អែកទូរទឹកកកសម្លឹងមើលទៅឆេយ៉ុងដែលកំពុងឆាបាយទាំងអត់ងងុយដោយមិនបានចាប់អារម្មណ៍និងលីសា។
![](https://img.wattpad.com/cover/292342927-288-k272492.jpg)
YOU ARE READING
កិច្ចសន្យាស្នេហ៍
Romanceគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?