សម្លេងស្រែករបស់ឆេយ៉ុងលឺរំពោងពេញភូមិគ្រឹះសំណាងហើយដែលលោកម្ចាស់និងលោកស្រីម៉ាណូបានមិននៅ អ្នកបម្រើទៅសម្រាកអស់នៅតែម៉ែដោះ ជេននីនិងជីស៊ូ។
"មានរឿងអី?" លីសារត់ទៅមើលរាងតូចក្នុងបន្ទប់របស់ខ្លួន។
"ស្រីរោគចិត្ត នាងធ្វើអីចំពោះខ្ញុំ...រំលោភខ្ញុំមែនទេ? អស់ហើយ..." ឆេយ៉ុងនិយាយគ្មានដាច់មួយម៉ាត់ លីសាយកដៃច្បូតមុខហួសចិត្តនឹងឆេយ៉ុង។
"ក្នុងខួរក្បាលនាងគិតតែរឿងចឹងទេឬ? ទាំងអស់គ្នាទៅក្រៅទៅទុកឲ្យខ្ញុំដោះស្រាយ"
"ចា៎ អ្នកនាងតូច"
"ចឹងបងទៅហើយណា" ពួកគេដើរចេញទៅបាត់ លីសាក៏ចាក់សោរបន្ទប់ហើយក៏ដើរទៅរកឆេយ៉ុងយឺតៗ ដោយទឹកមុខស៊ិចស៊ីនិងកាចសាហាវធ្វើឲ្យនាងដឹងពីអារម្មណ៍របស់លីសាថានាងចង់ធ្វើអី។
"កុំចូលមក"
"មិញនឹងនាងសន្លប់មិនសប្បាយទេ ឥឡូវមកធ្វើអារបៀបស្រស់ៗពេញៗច្បាស់ត្រជាក់ភ្នែកល្អទេ!!?" លីសាដើរមកច្រត់ដៃទាំងពីរឃាំងឆេយ៉ុងមិនឲ្យរត់ទៅណា។
"នាង! នាងកុំណា" ឆេយ៉ុងរករត់តែត្រូវលីសាចាប់ដៃហើយសង្កត់ទៅនឹងពូក។
"ដើមឡើយគិតថានិងរក្សាពាក្យសន្យាមិនប៉ះពាល់នាងតែនេះស្អីវិញ មួយម៉ាត់ណាក៏រំលោភ ល្អ! ចឹងពួកយើងមកធ្វើវាជាមួយគ្នាទៅ" លីសាដើរមកជិតឆេយ៉ុងយឺតៗដោយទឹកមុខគួរឲ្យខ្លាច។
"អត់ៗទេ!! ចេញទៅកុំចូលមកមិនចឹងខ្ញុំនឹងវាយនាង"
"វាយមកមិនខ្លាចទេ" ឆេយ៉ុងងើបទៅវាយលីសាតែក៏ត្រូវឈប់ព្រោះលើខ្លួនមានតែអាវគេងវែងត្រឹមភ្លៅ ហើយខោរក្នុងគ្មានទៀត។
"ហក់មក!! យ៉ាងម៉េចខ្លាចមែន"
"ខ្ញុំមិនបានខ្លាចទេតែ...ខោអាវខ្ញុំនៅឯណា?" ឆេយ៉ុងងើបចេញពីលើគ្រែហើយទាញភួយមករុំខ្លួន។
"អូនអត់ចាំទេឬ?"
"អូនក្បាលនាងស្អី? ចាំស្អី?"
"អាវ! មុននេះហៅបងសោះ ហើយឆាប់ភ្លេចម៉្លេះ"
"ខ្ញុំមិនដឹង"
"បែបនេះគួរតែដាក់ទោសម្តងហើយ"
"កុំចូលមក អាយ...!!!" ឆេយ៉ុងបិទភ្នែកស្រែកមួយទំហឹង។
YOU ARE READING
កិច្ចសន្យាស្នេហ៍
Romanceគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?