EP. 14

637 16 0
                                        

លីសាបីឆេយ៉ុងចូលទៅបន្ទប់ដាក់នាងឲ្យគេងលើពូកត្រឹមត្រូវ ហើយលីសាក៏ទៅធ្វើម្ហូបទុកឲ្យឆេយ៉ុងញ៉ាំ។

"ហឹម!..."

បន្ទាប់ពីគេងអស់១ម៉ោងឆេយ៉ុងក៏ភ្ញាក់ឡើង កែវភ្នែកសម្លឹងមើលជុំវិញដែលជាបន្ទប់ប្រណិតមួយ។

"ខ្ញុំនៅកន្លែងណានឹង?"

"ភ្ញាក់ហើយឬ?"

ឆេយ៉ុងក្រឡេកមើលទៅម្ចាស់សម្លេងដែលកំពុងដើរចូលមកជាមួយថាសអាហារ។

"ម៉េចមិនដាស់ខ្ញុំ" ឆេយ៉ុងបញ្ចេញទឹកមុខមិនពេញចិត្ត។

"មិនចង់ស្តាប់អូនស្រែកនឹងហើយ"

"មនុស្សឈ្លាតឱកាស នាងមិនដាស់ខ្ញុំព្រោះនាងចង់បីខ្ញុំ ចង់ប៉ះពាល់ខ្លួនខ្ញុំមែនទេ? ឆ្លើយមកអាស្វារោគចិត្ត"

លីសាគ្រាន់តែលឺសំដីរបស់ឆេយ៉ុង នាងសឹងតែបោកក្បាលឲ្យស្លាប់ទេលោកអើយ នេះគិតនាងអាក្រក់រហូតតែម្តងហើយ។

"ល្មមឈប់គិតផ្តេសផ្តាសបានទេ នេះលង់នឹងខ្លួនឯងពេកទេដឹង"

"ខ្ញុំមិនបានលង់នឹងខ្លួនឯងទេ ដូចនាងខ្ញុំគ្មានថ្ងៃជឿទេថានាងនេះមិនគិតអីផ្តេស ផ្តាសមកលើខ្ញុំនោះ"

បានៗ ស្រេចតែអូនចុះ! យ៉ាងណាពួកយើងជាប្ដីប្រពន្ធទៅហើយ អារឿងអស់នោះត្រូវធ្វើៗតែម្តងមិនបាច់សុំទេ" លីសាដើរចូលមកកាន់តែកៀក ចំណែកឆេយ៉ុងក៏ថយក្រោយបន្តិចម្តងៗ។

"នែ! កុំចូលមកណាមិនចឹងៗ អាយ! អូយ!! គូទខ្ញុំ" ឆេយ៉ុងថយក្រោយមិនមើលក៏ធ្លាក់ពីលើពូកអុកគូទមួយទំហឹង លីសាឃើញហើយក៏សើចយកមួយទំហឹង។

"ហាហាសហាហាសហា!!!"

"នាងហ៊ានសើចខ្ញុំ" ឆេយ៉ុងងើបឈរហើយទាញខ្នើយគប់លីសាតែសំណាងលីសាគេចទាន់។

"សំណាងមិនប្រាកដថានៅខាងអូនរហូតនោះទេ"

"ហ៎...ចឹងអី! ចឹងនាងឈរត្រង់នឹងហើយកុំរត់"

"គ្មានផ្លូវទេ"

ឆេយ៉ុងកាន់តែខឹងនាងក៏រត់ដេញវាយលីសាពេញបន្ទប់ ចំណែកលីសារត់ពេញបន្ទប់មិនអស់ចិត្តក៏រត់ចេញទៅក្រៅរត់ជុំវិញផ្ទះ។

កិច្ចសន្យាស្នេហ៍Tempat cerita menjadi hidup. Temukan sekarang