សណ្ឋាគារ Paradise City...
"មានរង្វាន់អ្វីឲ្យបងមែនទេប្រពន្ធសម្លាញ់" លីសាបានដើរទៅឱបឆេយ៉ុងពីក្រោយពេលចូលមកដល់ក្នុងបន្ទប់។
"មាន..តែនាងទៅមុចទឹកសិនល្អទេ"
"ទៅមុជ២នាក់ន៎!" មាត់និយាយដៃក៏ចេះតែរវៀម។
"បើមិនចង់ស្លាប់មុនទទួលរង្វាន់ទេក៏ទៅមុជទឹកតាមបញ្ជាទៅ"
"ទទួលបញ្ជា..." លីសាប្រលែងដៃពីកាយឆេយ៉ុងហើយក៏រត់ទៅមុជទឹកបាត់។
៣០នាទីក្រោយមក....
"អូនសម្លាញ់" ចេញពីបន្ទប់ទឹកភ្លាមក៏ប្រញាប់រត់មកសង្រ្កប់ពីលើកាយឆេយ៉ុង។
"ហើយយ៉ាងម៉េច?"
"អូនប្រុងគេងចោលបងឬ?"
"អ្នកណាថា..." ឆេយ៉ុងញញឹមចុងមាត់ហើយក៏ឡើងពីលើលីសាវិញ ឆេយ៉ុងឱនទៅជិតមុខរបស់លីសារួចយកដៃតូចស្រឡនអូសវៀសហើយចាប់ដៃរបស់លីសា
ក្រិប!!
"ស្អីនឹង?" លីសាបើកភ្នែកធំៗពេលដៃទាំងពីរត្រូវមកជាប់ខ្នោះ។
"ការដូរនោះអី" និយាយហើយឆេយ៉ុងក៏យករោមស្លាបមកដាក់នៅចំពោះមុខរបស់លីសាអូសចុះអូសឡើង។
"នាងប្រុងធ្វើអីឆាប់លែងខ្ញុំ"
"សួរចម្លើយកាត់ក្តីនោះអី នាងធ្លាប់មើលរឿងតុលាការប៉ៅចិនទេ"
"ហើយយ៉ាងម៉េច?"
"ពួកយើងមកលេងវាជាមួយគ្នាទៅ ឆ្លើយមកមីមួយឈ្មោះនីគីនឹងត្រូវជាស្អីជាមួយនាង បើមិនឆ្លើយខ្ញុំនឹងយករោមនេះអង្អែលខ្លួននាងឲ្យរសើបដាច់ខ្យល់មិនខាន! លឺជូឌីនិយាយថានាងចាញ់រសើបមែនទេ"
"អត់ទេៗ ឆេយ៉ុង...បងនឹងនាងអត់មានអីទាក់ទងនឹងគ្នាទេកុំធ្វើចឹងដាក់បង"
"មិនជឿ!! នាងកុហក"
"អូយ! ឲ្យបងធ្វើយ៉ាងម៉េចទើបអូនជឿ"
"កំដរខ្ញុំលេងតិចសិនមក" ឆេយ៉ុងញញឹមល្បិច ក្រោយមកនាងក៏យករោមស្លាបនោះទៅត្រដុលខ្លួនរបស់លីសា។
"កុំៗ អា៎...!!" ឆេយ៉ុងមិនខ្វល់ នាងធ្វើបាបលីសាតាមតែចិត្តចង់រហូតដល់លីសា សន្លប់។
VOUS LISEZ
កិច្ចសន្យាស្នេហ៍
Roman d'amourគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?
