EP. 3

740 26 0
                                        

"អ្នកនាងតូចហេតុអ្វីក៏មកវិញ ក្រែងនៅសណ្ឋាគារធ្វើការអី"

"ខ្ញុំទទួលដំណឹងថាមនុស្សស្រីដែលខ្ញុំបានជួយនោះជា ឡាលីសា ម៉ាណូបាន កូនស្រីពៅអ្នកជំនួញល្បីឈ្មោះនៅប្រទេសកូរ៉េ ហើយជាមិត្តស្លាប់រស់របស់ប៉ាខ្ញុំទៀតផង"

"អ៎!! នេះឬគូរដណ្ដឹងអ្នកនាងតូច អូយ....គូរព្រេងឲ្យច្បាស់ក្រឡែត"

"បិទមាត់បងទៅJonh ខ្ញុំមិនព្រមរៀបការជាមួយមនុស្សដូចជាគេទេ ចរឹកបែបនេះ យកមកនាំឈឺចិត្តស្អិតទ្រូងទេ កោតលោកប៉ាខ្លាំងណាស់ ចេះមកឲ្យខ្ញុំភ្ជាប់ពាក្យអីណា ជាអ្នកណាមិនថាទេ ជាមនុស្សស្រីទៀត ពេលនឹកឃើញគួរឲ្យខឹងណាស់"

"ប៉ុន្តែយ៉ាងណាចៀសមិនផុតទេអ្នកនាងតូច"

"គ្មានផ្លូវទេ! ខ្ញុំជាអ្នកណា? ផាក៍ ឆេយ៉ុង!! ម្នាក់នេះគ្មានថ្ងៃចាញ់អ្នកណាទេ ខ្ញុំមិនព្រមឲ្យស្រីម្នាក់នោះមកគ្រប់គ្រងលើជីវិតខ្ញុំឡើយ"

"អ្នកនាងតូច..."

"ឆាប់បើកឡានឲ្យលឿនទៅមុននឹងខ្ញុំយកបងមកបញ្ចេញកំហឹងជំនួស" ឆេយ៉ុងនិយាយធ្វើឲ្យចនចាប់ផ្ដើមខ្លាច លើមុនសក់របស់គេសឹងតែជ្រុះអស់ពីក្បាលទៅហើយ លើកនេះបើមិនស្លាប់ក៏ពិការដែរ។

+++

"គេទៅបាត់ហើយ ល្មមលេចក្បាលចេញមកបានហើយ" ជីស៊ូដើរទៅទាញភួយចេញពីប្អូន។

"យ៉ាងម៉េចកូនជើងល្អ" ប៉ាលីសាងាកទៅសួរកូនស្រីរបស់ខ្លួនដែលកំពុងដេកសម្រាកលើគ្រែ។

"អូយ...លោកប៉ា! កូនឈឺណា កុំទាន់សួរបាទទេកូនខ្លួនឯងក៏មិនចាំដូចគ្នាថាមានរឿងអី" លីសាធ្វើភ្លេចព្រោះដឹងថាតាហ៊ានប្រាប់ថាអាក្បាលនេះបែកដោយសារដណ្ដើមប្រុសជាមួយគេធានាថាមុខនេះត្រូវជ្រែទៅនៅខាងក្រោមដីហើយ។

"ឯងធ្វើខ្លួនកុំឲ្យមានបញ្ហាមួយថ្ងៃបានទេ" ប៉ាលីសាស្ដីឲ្យនាង

"អូនមើលគេទៅ លោកអើយមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ"

"លោកប៉ាស្ងប់អារម្មណ៍សិនទៅ ចាំឲ្យលីសាជាស្រួលបួលសិនទៅ លោកប៉ាខឹងបែបនេះមិនល្អចំពោះសុខភាពទេ" ជេននីកូនប្រសារសំណព្វចិត្តតដើរមកនិយាយជាមួយ

កិច្ចសន្យាស្នេហ៍Where stories live. Discover now